ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌមានជ័យ ដាក់គ្រឿងចក្រ បន្តចុះកាយសំរាម នៅតាមប្រឡាយ ដែលកកស្ទះ និង សំរួលចរាចរ ជូនប្រជាពលរដ្ឋ ត្រង់ចំណុចស្ពានថ្ម មុខពេទ្យរុស្សី

237

 

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ចុះជួយសម្រួលចរាចរណ៍ ដល់បងប្អូនប្រជាពលរដ្ឋដែល មានការកកស្ទះតាមបណ្តោយផ្លូវ២៧១ និង ត្រង់ចំណុចស្ពានថ្ម (ស្ពានទី១) មុខពេទ្យរស្សី និងបន្តសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ និងក្រុមហ៊ុនស៊ិនទ្រី ចុះកាយសំរាមដែលកកស្ទះ តាមប្រឡាយ ត្រង់ចំណុចស្ពានថ្ម(ស្ពានទី១) មុខពេទ្យរុស្សី សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានការចូលរួម សហការ រថយន្តកាយសំរាម (អាអ៉ិច ០១ គ្រឿង) រថយន្តដឹកសំរាម ចំនួន ០៣ គ្រឿង របស់មន្ទីរសាធារណការ និង រថយន្តដឹកសំរាម ចំនួន ០៣ គ្រឿង របស់ក្រុមហ៊ុន ស៊ិនទ្រី សរុបរថយន្តដឹកសំរាម ចំនួន ០៦គ្រឿង ក្នុងនោះ រថយន្តមន្ទីរសាធារណការ ដែលបានដឹកសំរាមចេញ សរុបទាំងអស់ ១៤ ជើង និង រថយន្តក្រុមហ៊ុន ស៊ិនទ្រី បានដឹកសំរាមចេញសរុប ១១ ជើង សរុបរួមក្នុងការដឹកសំរាមចេញ ចំនួន ២៥ ជើង ។

ក្នុងនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានសំណូមពរឲ្យ​បងប្អូនប្រជាប្រជាពលរដ្ឋក្នុង មូលដ្ឋានខណ្ឌមានជ័យ ដែលរស់នៅជុំវិញប្រឡាយ សូមកុំចោលសំរាម ឬសំណល់រឹង ចូលក្នុងប្រឡាយពាសវាលពាសកាល វាអាចបណ្តាល អោយមានការកកស្ទះសំរាម និង បាត់បង់សណ្តាប់ធ្នាប់សាធារណៈ ហើយត្រូវវិចខ្ចប់ ប្រភេទសំរាម និងដាក់ធុងសំរាម អោយបានត្រឹមត្រូវ ម្យ៉ាងវិញទៀតអាចប៉ះពាល់ ដល់សោភ័ណភាពទីក្រុង ថែមទៀតផង ទីក្រុងស្អាត មូលដ្ឋានស្អាត ប្រទេសមានបរិស្ថានល្អ គឺផ្តើមចេញពីយើងផ្ទាល់ ៕

អត្ថបទដែលជាប់ទាក់ទង