ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌបឹងកេងកង បើកកិច្ចប្រជុំបង្កើនប្រសិទ្ធភាពការងារ ដល់អ្នកក្រោមឱវាទ

67

 

ភ្នំពេញ ៖ នៅសាលាខណ្ឌបឹងកេងកង កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ រដ្ឋបាលខណ្ឌបឹងកេងកង គឺលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ ដោយបានបើកកិច្ចប្រជុំប្រចាំខែ ដោយមានមតិលើកឡើងសង្កត់ធ្ងន់ថា ចំពោះមន្រ្តីរាជការ រដ្ឋបាលខណ្ឌក្នុងនោះ ដោយវាយតំលៃឆ្លុះបញ្ចាំង អំពីសកម្មភាពការងារមន្ត្រីរដ្ឋបាលខណ្ឌ ដែលបានបំពេញការងារកន្លងមក ដោយមិនគិតពីការនឿយហត់ទាំង ការងារសង្គមក្នុងមូលដ្ឋាន និងការងាររដ្ឋបាលទូទៅ ​នៅសាលាខណ្ឌផ្ទាល់ ពិសេសបំពេញ ការងារនូវសេវាតម្រូវ ការជូនដល់ប្រជាជន បានរហ័សទាន់ពេលវេលា ហើយលើសពីនេះទៀតនោះ ត្រូវពង្រឹងបន្ថែម ដើម្បីបង្កើនប្រសិទ្ធការងារទ្វេរដង ដើម្បីអោយបងប្អូនប្រជាជនទូទៅ ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង គាត់មានទំនុកចិត្តជឿជាក់គាំទ្រ មកលើរដ្ឋបាលខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ។

ពិធីនេះដោយមានការចូលរួម ពីសំណាក់គណៈអភិបាល គណៈនាយក លោក-លោកស្រីប្រធាន និងអនុប្រធានការិយាល័យផងដែរ។

ក្រោយកិច្ចប្រជុំស្នើដល់អស់លោក លោកស្រីដែលមានវត្តមាន ចូលរួមស្ដាប់ កិច្ចប្រជុំនាពេលនេះ ស្នើយកទៅអនុវត្តអោយ មានប្រសិទ្ធិខ្ពស់ តាមតួនាទីភារកិច្ចរៀងៗខ្លួន ហើយលោកអភិបាលខណ្ឌ សង្ឃឹមដោយជឿងជាក់ លើសមត្ថភាពអស់លោក លោកស្រីដែលមានតួនាទីភារកិច្ច នៅជួរសាលាខណ្ឌបឹងកេងកង ក្នុងការបំពេញការងារ បានល្អប្រសើរ ដើម្បីកិត្តិយសមុខមាត់ រដ្ឋបាលខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង