ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យចំនួន ៣នាក់​ ពាក់ព័ន្ធករណីឆបោក​ លក់ដូរវត្ថុអច្ឆរិយ:ថ្មស៊ីដែក

281

កំពង់ឆ្នាំងៈ​ សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង​ បានធ្វេីការឃាត់ខ្លួន ជនសង្ស័យចំនួន៣នាក់​ ពាក់ព័ន្ធករណីឆបោក​ លក់ដូរវត្ថុអច្ឆរិយ:ថ្មស៊ីដែក កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ។

ការឃាត់ខ្លួនជនសង្ស័យខាងលេីនេះ ក្រោយ ជនសង្ស័យទាំងនេះ បានប្រព្រឹត្តការឆបោក កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១៨និង០០នាទី ចំណុចការ៉ាស់សាំងរបស់ឈ្មោះ ទុំ សុភី ស្ថិតក្នុងភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង​ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបាន ឃាត់ខ្លួនពាក់ព័ន្ធករណីឆបោក​ លក់ដូរវត្ថុអច្ឆរិយ:(ថ្មស៊ីដែក)​ ១-ឈ្មោះ​ សែម​ សុខុម ភេទប្រុស អាយុ ៣៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិទី៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ​ ,​២-ឈ្មោះ ទៀង គឹមម៉ាប់​ ភេទប្រុស អាយុ ៣៩ឆ្នាំ ជាតិខ្មែរ រស់នៅភូមិអូរ​ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ,​ ៣-ឈ្មោះ ខឿន សំអាត ភេទប្រុស អាយុ ៤៤ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ ក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។

លោក អុិត​ សុធា​ ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ឆ្នាំង​ អំពាវនាវដល់ មហាជនទាំងអស់ ត្រូវយកចិត្តទុកដាក់ គិតពិចារណា ឲ្យបានត្រឹមត្រូវជៀសវាង ការចាញ់បោក ក្រុមជនខាងលេី​ ឬក្រុមជនបោកប្រាស់ផ្សេងទៀត​ ៕

អត្ថបទដែលជាប់ទាក់ទង