ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ច បង្ហាញមុខជនសង្ស័យ ជាច្រើននាក់ និងម៉ូតជាច្រើនគ្រឿង ពាក់ព័ន្ធនឹងករណី គាស់ផ្ទះប្រជាពលរដ្ឋយកម៉ូតូ

41

ភ្នំពេញ៖ ការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ បានធ្វើការបង្ហាញមុខ ជនសង្ស័យជាច្រើននាក់ ពាក់ព័ន្ធនឹងករណី គាស់ផ្ទះប្រជាពលរដ្ឋយកម៉ូតូ។។

ចំពោះការបង្ហាញមុខជនសង្ស័យ និងម៉ូតូនេះ ដើម្បីឱ្យអ្នកដែលបាន បាត់ម៉ូតូដោយសារ ចោរគាស់ផ្ទះនៅ តាមបណ្តាខេត្តនានា ឬនៅភ្នំពេញ បានធ្វើការពិនិត្យផ្ទៀងផ្ទាត់ មើលស្លាកលេខម៉ូតូ របស់ខ្លួន ដែលបានបាត់ ហើយអាចកាន់ ឯកសារពាក់ព័ន្ធដែលបញ្ជាក់បានថា ជាកម្មសិទ្ធិពិតប្រាកដ ដល់សមត្ថកិច្ច ដើម្បីទទួលយក ម៉ូតូរបស់ខ្លួនទៅវិញ។

ការបង្ហាញមុខជនសង្ស័យនេះ ធ្វើឡើងនាវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២២ នៅក្នុងបរិវេណស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួចបញ្ជូនខ្លួនជនសង្ស័យទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

ចំពោះការបង្ហាញមុខជនសង្ស័យ និងម៉ូតូនេះ ដើម្បីឱ្យអ្នកដែលបានបាត់ម៉ូតូដោយសារចោរគាស់ផ្ទះនៅតាមបណ្តាខេត្តនានា ឬនៅភ្នំពេញ បានធ្វើការពិនិត្យផ្ទៀងផ្ទាត់មើលស្លាកលេខម៉ូតូរបស់ខ្លួនដែលបានបាត់ ហើយអាចកាន់ឯកសារពាក់ព័ន្ធដែលបញ្ជាក់បានថា ជាកម្មសិទ្ធិពិតប្រាកដដល់សមត្ថកិច្ច ដើម្បីទទួលយកម៉ូតូរបស់ខ្លួនទៅវិញ។

ជនសង្ស័យទាំង៣នាក់ ទី១ ឈ្មោះ ត្រឹម ធឿន ហៅ ឡេង ថា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ និងស្នាក់នៅផ្ទះជួលជួលលេខ៧អឺ ផ្លូវលេខ៤២២ ភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យរូបនេះ ជាមុខសញ្ញាចាស់ធ្លាប់ត្រូវបានអធិការដ្ឋាន នគរបាលខណ្ឌដង្កោចាប់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២១ ជាប់ពន្ធនាគារម១ រយៈពេល០១ខែ ត្រូវបានដោះលែងវិញ ហើយបន្តធ្វើសកម្មភាពយ៉ាងសកម្មជាងមុន និងច្រើនករណីបន្ថែមទៀត។ ទី២-ឈ្មោះ ធី ហេង ហៅ ប៉ាអាប៉ូយ ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរមិនពិតប្រាកដ និងស្នាក់នៅផ្ទះជួលជួលលេខ៧អឺ ផ្លូវលេខ៤២២ ភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ និងទី៣ ឈ្មោះ ស្លេះ បញ្ញា ហៅ កៃ ភេទប្រុស អាយុ៣៤ ឆ្នាំ មុខរបរ មិនពិតប្រាកដ និងស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

គួររំលឹកផងដែរ កាលពីវេលាម៉ោង ០២និង១០នាទីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ នគរបាលព្រហ្មទណ្ឌព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយនគរបាលអធិការដ្ឋាន នគរបាលខណ្ឌពោធិសែនជ័យ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ០៣នាក់ នៅចំណុចផ្ទះលេខ៧អឺ ផ្លូវលេខ៤២២ ក្រុម១ ភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ពាក់ពន្ធ័បទល្មើស អំពើលួច(លួចម៉ូតូនិងរថយន្ត) ចំនួន ២០ ករណី បាត់បង់ម៉ូតូសរុប ចំនួន ៤៤គ្រឿង រថយន្តចំនួន០២ គ្រឿង ក្នុងនោះ នៅរាជធានីភ្នំពេញចំនួន ០៥ ករណី(ម៉ូតូចំនួន ២៥គ្រឿង) នៅខេត្តកំពត ចំនួន ៥ ករណី (ម៉ូតូចំនួន ៦គ្រឿង រថយន្តចំនួន ០២គ្រឿង) នៅខេត្តកំពង់ស្ពឺ ចំនួន ០៦ករណី (ម៉ូតូចំនួន ០៧គ្រឿង) និងនៅខេត្តតាកែវ ចំនួន ០៤ករណី (ម៉ូតូចំនួន ០៦គ្រឿង)។

នគរបាលជំនាញនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ប្រតិបត្តិការ កម្លាំងនគរបាលដកហូតវត្ថុតាងម៉ូតូបានចំនួន ១៤គ្រឿង រថយន្តចំនួន១គ្រឿង និងសម្ភារៈសម្រាប់កាច់សោរកុងតាក់៕

អត្ថបទដែលជាប់ទាក់ទង