ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អយ្យការអមសាលាដំបូងខេត្តសៀមរាប ចេញដីការបញ្ជាអោយឈ្មោះ លក្ខិណា វីរ:រិទ្ធ ជានគរបាល ចូលខ្លួនដើម្បីចូលខ្លួនធ្វើការសាកសួរ ករណី “អំពើហិង្សាក្នុងគ្រួសារ”

40

ភ្នំពេញ៖ យោងតាមកំណត់ហេតុ HOTLINE ១១៧ នៃក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ករណី “អំពើហិង្សាក្នុងគ្រួសារឪពុកចុងវាយកូនដើម” ដោយឪពុកចុងឈ្មោះ លក្ខិណា វីរៈរិទ្ធ ប្រើអំពើហិង្សា​ទៅលើកូនដើមបណ្ដាលឲ្យរងរបួសជាច្រេីនកន្លែង កាលពីថ្ងៃទី១៨​ ខែឪពុកចុងវាយកូនដើមមីនា​ ឆ្នាំ២០២២​ ត្រូវបាននគរបាលអន្ដរាគមន៍ ក្រោយពីមានការបញ្ជាពីឯកឧត្ដមប្រធាននាយកដ្ឋានវិទ្យុទាក់ទង ។ ករណីនេះ អយ្យការអមសាលាដំបូងខេត្តសៀមរាប ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា បានចេញដីការបញ្ជាអោយចូលខ្លួន អោយឈ្មោះ លក្ខិណា វីរ:រិទ្ធ ដើម្បីចូលខ្លួនធ្វើការសាកសួរ។

នៅវេលាម៉ោង ០៧:៣៩ នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មានពីករណីខាងលើ ដែលស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គុំ​ ក្រុងសៀមរាប ខេត្តសៀមរាប ។

អំពីរឿងហេតុ ៖ តាមបញ្ហាពីឯកឧត្តមប្រធាននាយកដ្ឋានវិទ្យុទាក់ទង ៖ ករណី “ហិង្សាក្នុងគ្រួសារ “ (ឪពុកចុងវាយកូនដើម) ឈ្មោះ តាន់ សុខហ្គេច ត្រូវជាម្តាយក្មេងស្រីរងគ្រោះ ឈ្មោះ ម៉ឹង សុខកណ្ណិកា ត្រូវជាឪពុកចុង ឈ្មោះ លក្ខិណា វីរ:រិទ្ធ នគរបាលស្នងការដ្ឋានខេត្តសៀមរាប បានប្រើហិង្សាខាំកូន ដើមឲ្យរងរបួសជាច្រើនកន្លែង កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅភូមិ គ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប បានទទួលបញ្ហាពី ឯកឧត្តមប្រធាននាយកដ្ឋានវិទ្យុទាក់ទង ឲ្យសមត្ថកិច្ច ១១៧ ធ្វើអន្តរាគមន៍ ។

នីតិវិធីដោះស្រាយ ៖ នៅវេលាម៉ោង ០៧:៤៥ នាទី សមត្ថកិច្ច១១៧ លោកវរសេនីយ៍តី ទៀង សុវណ្ណារិទ្ធ បានបញ្ជូនព័ត៌មានទៅលោកស្រី ដួង ថាវរី ស្នងការរងទទួល ផែនជួញដូរ និងការពារអនិតិជន ដើម្បីចុះអន្តរាគមន៍បន្ទាន់ ។

នៅម៉ោង ០៨:០៥ នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញដឹកនាំ ដោយលោកស្រី ដួង ថាវរី បានទទួលពាក្យបណ្តឹង និងធ្វើរបាយការណ៍ជូនទៅ អយ្យការអមសាលាដំបូងខេត្តសៀមរាប ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា បានចេញដីការបញ្ជាអោយចូលខ្លួន លេខ ១៨៥ អយក/២២ ចុះថ្ងៃទី២២ ខែ មីនា ឆ្នាំ២០២២ អោយឈ្មោះ លក្ខិណា វីរ:រិទ្ធ ដើម្បីចូលខ្លួនធ្វើការសាកសួរ ៕

អត្ថបទដែលជាប់ទាក់ទង