កម្លាំងយោធា ទទួលពលករខ្មែរត្រឡប់មកពីប្រទេសថៃ ចំនួន៨៧នាក់
ខេត្តបាត់ដំបង ៖ នៅវេលាម៉ោង០៥និង០០នាទី នាថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ កម្លាំងប៉ុស្តិ៍គីឡូ១៣ សហការជាមួយកម្លាំងយោធាផ្នែកសឹករងសំពៅលូន កម្លាំងយោធាវរសេនាតូច៥៣៣ បានទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ ចូលមកប្រទេសកម្ពុជាវិញ ត្រង់ភូមិសាស្ត្រ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង សរុបចំនួន៨៧នាក់ ស្រី៣៤នាក់ ក្មេង១៤នាក់ ក្មេងស្រី០៩នាក់ ។
ក្រោយពីទទួលបាន កម្លាំងយើងបានធ្វើកត់ឈ្មោះ ចុះកំណត់ហេតុប្រចាំថ្ងៃ អប់រំណែនាំ រួចបានប្រគល់បងប្អូនទាំងអស់ឲ្យទៅក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកសំពៅលូនធ្វើតេស្ត និងពិនិត្យសុខភាព និងស្គែនប័ណ្ណចាក់វ៉ាក់សាំងត្រឹមត្រូវទាំងអស់ បន្ទាប់មកក្រុមគ្រូពេទ្យបានអនុញ្ញាតឲ្យបងប្អូនត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួន ៕