ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជានឹងបញ្ជូនកីឡាករ-កីឡាការិនី៦ នាក់ចូលរួមការប្រកួតនៅឡាវ

105

​ភ្នំពេញ៖តាមការប្រកាសឲ្យដឹង ពីសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជានោះថា សហព័ន្ធនឹងបញ្ជូនកីឡារបស់ខ្លួន ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍មួយ នៅទីក្រុងវើងច័ន្ទប្រទេសឡាវដែល ព្រឹត្តិការណ៍នេះត្រូវបានគេប្រសិទ្ធិនាមថា
Lao IPSC Handgun National Championship 2018លើកទី២ ។

​តាមការឲ្យដឹងបន្ថែមនោះថាសហព័ន្ធនឹង បញ្ជូនគណៈប្រតិភូ៤នាក់ គ្រូបង្វឹក១នាក់ និងក្រុមកីឡាករ-កីកីឡាការិនីចំនួន៦នាក់ ដើម្បីទៅចូល រួមព្រឹត្តិការណ៍ខាងលើនេះ ។ក្នុងចំណោមអត្តពលិកទាំង៦រូបនោះ មានកីឡាករ៤រូប និងកីឡាការិនី២រូប ។ការប្រកួតនឹងចាប់ផ្ដើម ពីថ្ងៃទី២៦ដល់២៨ខែតុលា ។

ការចេញទៅប្រកួតនេះ សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាវិញ ទទួលបន្ទុកលើ សំបុត្រយន្តហោះ ហូបចុក និងការស្នាក់នៅ ហើយសហព័ន្ ធបានស្នើសុំប្រាក់ហោប៉ៅ ពីក្រសួងអប់រំយុវជន និងកីឡា៕

អត្ថបទដែលជាប់ទាក់ទង