ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាកាយវប្បកម្ម៤រូប នឹងចេញទៅ ចូលរួមស៊ីហ្គេមនៅវៀតណាម

70

ភ្នំពេញ៖សហព័ន្ធកីឡាកាយវប្បកម្មកម្ពុជាបានត្រៀមខ្លួនរួចហើយដើម្បីបញ្ជូនកីឡា៤
រូបនិងគ្រូបង្វឹកមួយទៅចូលរួមការប្រកួតស៊ីហ្គេមទី៣១នៅប្រទេសវៀតណាមនាខែឧសភា
ខាងមុខនេះ ។

លោកតឹក ប៊ុនរីដែលជាប្រធានសហព័ន្ធប្រធានសហព័ន្ធបានចាត់ទុកថាស៊ីហ្គេមនៅ
វៀតណាមគឺជាយុទ្ធសាស្រ្តដ៏សំខាន់សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

សហព័ន្ធបានខិតខំធ្វើយ៉ាងណាឲ្យឆ្នាំ២០២៣កីឡាករកាយវប្បកម្មមានសមត្ថភាពដណ្ដើម
បានមេដាយមួយគ្រឿងទោះបីមេដាយមាស ប្រាក់ឬសំរិទ្ធក៏ដោយ ។
ផែនការមេរបស់សហព័ន្ធបានដាក់ជូនគណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ នៅកម្ពុជាហើយ។ ប៉ុន្តែក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំកីឡា ទាំងក្រសួងអប់រំ យុវជន និងកីឡានិងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាតែងលើកឡើងថាសហព័ន្ធកីឡាកាយវប្បកម្មនិងលំហាត់ប្រាណកម្ពុជាជាសហព័ន្ធបម្រុង ឬសាកល្បងសម្រាប់ស៊ីហ្គេមនៅឆ្នាំ២០២៣ទៅវិញ។

ចំណុចនេះអាចធ្វើឲ្យកីឡាករបាក់ទឹកចិត្តដោយសារពួកគេសុទ្ធតែជាកីឡាករស្ម័គ្រ
ចិត្ត មិនមានការឧបត្ថម្ភ គាំទ្រគ្រប់គ្រាន់នោះទេ។
សូមបញ្ជាក់ថា សម្រាប់ស៊ីហ្គេម នៅវៀតណាមកីឡាករទាំង៤រូបរបស់កាយវប្បកម្មនឹង
ប្រកួតចំនួន៣វិញ្ញាសា គឺវិញ្ញាសាទម្ងន់៨០គីឡូក្រាម និង៨៥គីឡូក្រាម ចំពោះកីឡាករចំនួនពីររូបទៀតប្រកួតវិញ្ញាសាAthletic Physique ។

នៅចុងឆ្នាំនេះសហព័ន្ធមាន គម្រោងបញ្ជូនកីឡាករ៣រូប គ្រូបង្វឹកមួយរូបចៅក្រមមួយ
រូបរួមជាមួយប្រតិភូមួយរូបទៅ ចូលរួមប្រកួតកាយវប្បកម្មជើងឯកពិភពលោក នៅកោះស៊ូម៉ាត្រាឥណ្ឌូនេស៊ី ៕

អត្ថបទដែលជាប់ទាក់ទង