ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាការិនីជិះសេះវ័យក្មេង មានជំនឿចិត្ត ដណ្ដើមមេដាយមាស​ស៊ីហ្គេមឆ្នាំ២០២៣

63

ភ្នំពេញ៖ឆ្នាំ២០២៣គឺជាឆ្នាំដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមជាលើកដំបូងបន្ទាប់ពីព្រឹត្តិការណ៍នេះបង្កើតឡើងតាំងពីឆ្នាំ១៩៥៩ដែលមានកម្ពុជាជាស្ថាបនិកមួយដែរនោះ ។
គ្រូបង្វឹកកីឡាករ កីឡាការិនីប្រធានសហព័ន្ធនៃប្រភេទកីឡានីមួយៗកំពុងតែសម្រួច
ឆន្ទៈដើម្បីប្រជែងយកមេដាយមាសឲ្យបានដូចៗគ្នា ។ដោយឡែកសម្រាប់ប្រភេទកីឡាជិះ
សេះវិញនោះកីឡាការិនីនរោត្តមអម្រិតាដែលជាកីឡាការិនីជិះសេះនោះបានបង្ហាញនូវជំនឿចិត្តថានឹងប្រជែងយកមេដាយមាសឲ្យទាល់តែបានក្នុងថានៈជាម្ចាស់ផ្ទះ ។

សម្រាប់ស៊ីហ្គេមនៅវៀតណាមប្រទេសជាម្ចាស់ផ្ទះមិនបានដាក់ប្រភេទកីឡាជិះសេះ
ទៅក្នុងកម្មវិធីប្រកួតឡើយ។តែសម្រាប់កីឡាការិនីនរោត្តមអម្រិតាវិញទោះបីទើបតែមានអាយុ១៣ឆ្នាំក៏ពិតមែនតែកីឡាការិនីរូបនេះធ្លាប់ចេញទៅចូលរួមប្រកួតក្នុងកម្មវីធីធំៗដូចជាប្រកួត
កម្រិតអន្តរជាតិនៅម៉ាឡេស៊ី បារាំង និងថៃជាដើម ។

ជាកីឡាការិនីជម្រើសជាតិមួយរូបក្នុងចំណើម១៤រូបសព្វថ្ងៃកីឡាការិនីរូបនេះហ្វឹក
ហាត់នៅទីលានCambodia Country Club ជាមួយគ្រូបង្វឹកជនជាតិកម្ពុជា និងគ្រូបារាំង ។កីឡាការិនីរូបនេះហ្វឹកហាត់រៀងរាល់ថ្ងៃដើម្បីបង្កើនសមត្ថភាពបច្ចេកទេសពិសេសហ្វឹកហាត់ជាមួយសេះដើម្បីបន្សាំខ្លួនឲ្យបានជិតស្និទ្ធជាមួយសេះ ។

អ្នកស្រីទេព ម៉ូលីណាដែលជាប្រធានសហព័ន្ធកីឡាជិះសេះកម្ពុជាបានអះអាងថាទោះ
បីស៊ីហ្គេមនៅវៀតណាមមិនមានដាក់បញ្ចុកីឡាជិះសេះទៅក្នុងកម្មវិធីប្រកួតក៏ពិតមែនក៏សហព័ន្ធនឹងរៀបចំឲ្យមានការប្រកួតនៅក្នុងស្រុក និងក្រៅស្រុកឲ្យបានច្រើនដែរ ។
ឆ្នាំ២០២២នេះសហព័ន្ធមានកម្មវិធីប្រកួតជាលក្ខណៈអន្តរជាតិនៅក្រៅស្រុកច្រើនសហ
ព័ន្ធក៏ត្រៀមបញ្ជូនកីឡាករ កីឡាការិនីទៅចូលរួមប្រកួតដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេ ។

សហព័ន្ធបានបានដាក់ទឹសដៅស្វែងរកមេដាយមាសឲ្យបានមួយគ្រឿងនៅស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
កន្លងមកសហព័ន្ធធ្លាប់បានបញ្ជូនកីឡាករ កីឡាការិនីទៅចូលរួមប្រកួតកីឡាស៊ីហ្គេម
នៅប្រទេសមីយ៉ាន់ម៉ាកាលបីឆ្នាំ២០១៣និងនៅសឹង្ហបូរីនាឆ្នាំ២០១៥តែមិនបានមេដាយឡើយតែនាឆ្នាំ២០១៧នាប្រទេសម៉ាឡេស៊ីកម្ពុជា បានមេដាយសំរិទ្ធលើវិញ្ញាសាប្រកួតរត់ចម្ងាយឆ្ងាយ(Endurance)ដែលកាលនោះកីឡាករកម្ពុជាជួលសេះគេមកជិះប្រកួតហេតុនេះមានការលំបាកដោយសារតែមិនដឹងចិត្តសេះ ៕

អត្ថបទដែលជាប់ទាក់ទង