ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ កាប់បុរសចំណាស់ម្នាក់ ស្លាប់ ដោយចោទថាចេះអាបធ្មប់

68

កំពង់ស្ពឺ៖ អធិការដ្ឋាន នគរបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា កាលពីថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៨ វេលាម៉ោង៥និង៣០នាទី នៅភូមិព្រីង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណីឃាតកម្ម កាប់សម្លាប់បុរសម្នាក់ ដោយចោទថាចេះអំពើអាបធ្មប់។ ជនរងគ្រោះឈ្មោះ ហែម យឹម ភេទ អាយុ៦៦ឆ្នាំ មុខរបរកសិករ មានរបួសស្លាកស្នាមកាប់ដាច់ក្បាលខាងក្រោយ២កន្លែង ដល់គល់ក ស្លាប់នៅក្បែរពាងទឹក។ លទ្ធផលស្រាវជ្រាវបានឃាត់ខ្លួនជនល្មើស ឈ្មោះចិន ជុន ភេទប្រុសអាយុ៥៤ឆ្នាំ មុខរបរកសិករ នៅភូមិព្រីង ឃុំត្រែងត្រយឹង ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូតកាំបិតផ្គាក់១។ នគរបាលមូលដ្ឋាន បានបញ្ជាក់ថា ករណីកើតឡើងដោយមូលហេតុ ជនល្មើស ចោទប្រកាន់ថា ជនរងគ្រោះធ្វើអំពើអាបធ្មប់មកលើខ្លួន ។

ពេលកើតហេតុនោះ ប្រពន្ធជនរងគ្រោះ ឈ្មោះ សន សុត អាយុ ៥៦ឆ្នាំ បានឃើញផ្ទាល់ភ្នែក ក៏បានស្រែកឆោឡោ ជនសង្ស័យក៏បានរត់គេចទៅព្រៃខាងក្រោយផ្ទះ ហើយត្រូវបានក្រុមគ្រួសារជនរងគ្រោះ នាំគ្នាព័ទ្ធចាប់បាន ទុកប្រគល់ឲ្យនគរបាលប៉ុស្តិ៍ឃុំត្រែងត្រយឹង។

ជនសង្ស័យ ត្រូវបានចាប់បញ្ជូនខ្លួន ទៅកាន់អធិការរដ្ឋាននគបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង