ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីក្មេងស្រីចងកសម្លាប់ខ្លួន ធ្វើអត្តឃាត ដោយសារ​លទ្ធផលប្រឡងធ្លាក់បាក់ឌុប គឺជាសាច់រឿងផ្សេងពីគ្នា

128


សៀមរាប៖ នគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋានគរបាលក្រុងសៀមរាប កាលពីថ្ងៃទី១៤ កញ្ញា បានឲ្យដឹងថា ដោយសង្កេតឃើញថា ប៉ុន្មានថ្ងៃនេះ មានការយករូបថត សពយុវតីម្នាក់ ដែលធ្វើអត្តឃាតខ្លួនឯង ភ្ជាប់សាច់រឿងជាមួយ ការប្រឡងបាក់ឌុបធ្លាក់ និងកំហុសបច្ចេកទេស របស់ក្រសួងអបរំ​ ។

នគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ថា ដើម្បីបញ្ចៀសការយល់ច្រឡំ នគរបាល ព្រហ្មទណ្ឌក្រុងសៀមរាប យើងខ្ញុំ​សូមធ្វើការ បំភ្លឺ​ បញ្ជាក់ជូនមហាជនឲ្យបានដឹងថា ​​យុវតីដែលធ្វើអត្តឃាតខ្លួនឯងនេះ ឈ្មោះចិត្រ ម៉ាឡា ភេទស្រី អាយុ១៥ឆ្នាំ បានសម្រេចចិត្តធ្វើអត្តឃាត ចងកដោយក្រម៉ា នៅក្នុងបន្ទប់របស់ខ្លួន កាលថ្ងៃទី​៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១២ថ្ងៃត្រង់ មកម្លេះ នៅក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដោយសារមានបញ្ហា នៅក្នុងគ្រួសារបន្តិចបន្តួច (ទំនាស់ពាក្យសំដី) ហើយក៏សម្រេចចិត្តយកក្រមា ចងកសម្លាប់ខ្លួនឯង ដោយគ្មានក្រុមគ្រួសារណាម្នាក់ដឹងឡើយ ។ លុះដល់ប្អូនប្រុសបង្កើត របស់ជនរងគ្រោះ ទៅហៅជនរងគ្រោះ ឲ្យចេញមកហូបបាយ តែជនរងគ្រោះមិនឆ្លើយ ដោយមានការសង្ស័យ ប្អូនប្រុសបង្កើតរូបនោះ ក៏បានរុញទ្វារហើយឃើញ បងស្រីរបស់ខ្លួន បានធ្វើអត្តឃាត ស្លាប់បាត់ទៅ ហើយប្អូនប្រុសជនរងគ្រោះក៏រត់មកស្រែក ហៅម្តាយឲ្យទៅមើលពេលទៅដល់ ម្តាយជនរងគ្រោះក៏ឃើញកូនស្រីរបស់គាត់ បានស្លាប់បាត់ទៅហើយផងដែរ។

នគរបាលក្រុងសៀមរាប បានបន្ថែមថា ការយកសាច់រឿងនេះ មកបង្ហាញជូនជាថ្មីម្តងទៀត ក៏ព្រោះតែប៉ុន្មានថ្ងៃមកនេះ ឃើញមានការយករូបថតសពយុវតីខាងលើ មកផ្សព្វផ្សាយ ដោយភ្ជាប់ សាច់រឿងជាមួយ ការប្រឡងធ្លាក់ និងកំហុសបច្ចេកទេស របស់ក្រសួងអបរំ ដើម្បីបញ្ចៀសការយល់ច្រឡំតែប៉ុណ្ណោះ។ អាស្រ័យហេតុនេះ នគរបាលព្រហ្មទណ្ឌក្រុងសៀមរាប យើងខ្ញុំ​ សូមបញ្ជាក់ថា​ ករណីនេះ មិនមែនជាការធ្វើអត្តឃាត ដោយសារ​ តែលទ្ធផលប្រឡងធ្លាក់បាក់ឌុប ឆ្នាំ២០១៨នេះ នោះឡើយ គឺជាសាច់រឿងផ្សេងពីគ្នា និងសូមជ្រាបជាព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង