ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

២ថ្ងៃនៃការត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស នៅខេត្តព្រះវិហារ ឃាត់រថយន្តបាន៤០គ្រឿង

123

ខេត្តព្រះវិហារ៖ ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ ២ថ្ងៃជាប់គ្នានេះ បានឃាត់រថយន្តដឹកទំនិញបានចំនួន៤០ គ្រឿង និងបានរកឃើញរថយន្តល្មើសច្បាប់ជាច្រើនគ្រឿងផងដែរ ដើម្បីធ្វើការផាកពិន័យនិងកាត់ទ្រុងចេញ។

  លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា នៅក្នុងរយះពេល២ថ្ងៃកន្លងមក ពោលគឺថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៨ និងនៅថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៨ ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារបានឃាត់រថយន្តចំនួន៤០ គ្រឿង និងបានរកឃើញរថយន្តល្មើសច្បាប់ជាច្រើនគ្រឿងដើម្បីធ្វើការផាកពិន័យនិងកាត់ទ្រុងចេញ។

    ក្នុងនោះនៅថ្ងៃ សុក្រ ០៥កើត​ ខែ ភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៨ ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ បានធ្វើការ ត្រួតពិនិត្យយានយន្ត សរុបចំនួន ២៣ គ្រឿង ក្នុងនោះ ពិនិត្យឃើញថាត្រឹមត្រូវ​ ចំនួន ១២ គ្រឿងសំពីងសំពោងចំនួន ០២ គ្រឿង ខ្វះឯកសារ   ចំនួន ០៧ គ្រឿងដោះរានខាងក្រោយចំនួន ០១ គ្រឿង គ្មានបណ្ណបើកបរចំនួន ០១ នាក់។

   ចំណែកនៅថ្ងៃ ព្រហស្បតិ៍ ០៤កើត​ ខែ ភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៨ ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ បានធ្វើការ ត្រួតពិនិត្យយានយន្ត សរុបចំនួន ១៧ គ្រឿង ក្នុងនោះ ពិនិត្យឃើញថាត្រឹមត្រូវ​ចំនួន ០៨ គ្រឿង ខ្វះឯកសារ ចំនួន ០៨ គ្រឿង ឯកសារក្លែងក្លាយ ចំនួន ០១ គ្រឿង។

    គួររំលឹកថា កាលពីថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដែរអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ សម្តេចតេជោ ហ៊ុន សែនបានដាក់ឱសានវាទ ចាប់ពីម៉ោង០០យប់ថ្ងៃទី៩កុម្ភៈ តទៅ គ្មានវត្តមានឡាន តទ្រុង លើដងផ្លូវទៀតឡើយ។ បើមាននៅតំបន់ណា ភូមិសាស្ត្រណា ចៅហ្វាយខេត្ត និងក្រុងនោះ ជាអ្នកទទួលខុសត្រូវ។ បើនរណាមកតវ៉ាឬអ្នកកាង ទោះជាឋានៈណាក៏ដោយ ក៏ធ្លាក់បុណ្យស័ក្តិទាំងអស់ និងបញ្ចូលព្រៃសតែម្តង៕

   

អត្ថបទដែលជាប់ទាក់ទង