ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បំផុសចលនាមហាជន វិស័យឯកជន ចូលរួមកាន់តែច្រើននៅក្នុងកិច្ចគាំពារបរិស្ថាន ដោយចាប់ផ្តើមពីយើងទាំងគ្នា

68


ភ្នំពេញ៖ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថាការចូលរួមទិវាសំអាតពិភពលោក ជាលើកទី១ គឺជាចលករយ៉ាងសំខាន់ ដើម្បីបំផុសចលនាមហាជន វិស័យឯកជន ចូលរួមកាន់តែច្រើននៅក្នុងកិច្ចគាំពារបរិស្ថាន ដោយចាប់ផ្តើមពីយើងទាំងគ្នា ក៏ដូចជាការបង្កើនការយល់ដឹង ជំរុញការទទួលខុសត្រូវលើវិស័យបរិស្ថានដល់ប្រជាជនគ្រប់រូប ដើម្បីទីក្រុង និងពិភពលោកគ្មានសំរាម និងថង់ប្លាស្ទិក។

ក្រសួងបរិស្ថាន បានចូលរួមជាមួយចលនាសាកលលោក ក្នុងទិវាសំអាតពិភពលោក ដោយមានការ សហការរវាងក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងអប់រំយុវជន និងកីឡា ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រសួងព័ត៌មាន សាលារាជធានីភ្នំពេញ​ និងដៃគូនានាដូចជា អង្គការGoGreen អង្គការ Tet’t Do It ដែលបានរៀបចំគ្រប់ទីកន្លែងនៅគ្រប់រាជធានី-ខេត្ត បានរៀបចំកម្មវិធីនេះជាបណ្តើៗ ដោយឡែកនៅរាជធានីភ្នមពេញ គឺបានប្រារព ធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅមុខទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាព លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធ ទាំងរដ្ឋ និងឯកជន ស្ថានទូត យុវជន និងមហាជន និងអង្គការដៃគូ ប្រមាណជាង១០០០នាក់។

នាឱកាសនេះ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា «យើងរួមគ្នា ទទួលខុសត្រូវនូវអ្វីដែលយើងបានធ្វើ គឺសំរាមដែលយើងបានបោះចោលដោយមិនបានយកចិត្តទុកដាក់ អោយបានត្រឹមត្រូវនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងទាំងងស់គ្នា ដើម្បីផ្សារភ្ជាប់មនុស្ស និងបរិស្ថាន ធ្វើយ៉ាងណាឱ្យពិភពលោកគ្មានសំរាម និងលើកទឹកចិត្តឱ្យប្រជាជនចូលរួមក្នុងការគ្រប់គ្រងសំរាមក្នុង ប្រទេសយើង និងកែប្រែបរិស្ថានពិភពលោកក្លាយជាទីមនោរម្យ សំរាប់ការរស់នៅរបស់យើងទាំងអស់គ្នា។

គូសបញ្ចាក់ថា ការប្រារពទិវាសំអាតពិភពលោក ថ្ងៃនេះ គឺបានបែកចែកកន្លែងសំអាតសំរាម ចំនួន១២ គោលដៅ ទៅតាមអ្នកស្ម័គ្រចិត្តចូលរួម និងទិសដៅដែលបានកំណត់ តាមរយៈសកម្មភាពទាំងនេះ គឺចង់បង្ហាញជូនដល់អ្នកចូលរួមស្ម័គ្រចិត្ត និងមហាជនទាំងអស់ ពីព្រោះថាបញ្ហាបរិស្ថាន មិនមែនជាបញ្ហា របស់យើងតែម្នាក់ទេ គឺជារបស់យើងទាំងអស់គ្នា និងគ្រប់មជ្ឈដ្ឋានទាំងអស់ធ្វើយ៉ាងណាដើម្បីទីក្រុង របស់យើងស្រស់ស្អាត និងគ្មានសំរាម៕

អត្ថបទដែលជាប់ទាក់ទង