ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កែទម្រង់របស់ក្រសួង​អប់រំ៥ឆ្នាំធ្វើឱ្យរដ្ឋមន្ត្រីអាប់មុខ មកពីអ្វី មជ្ឈដ្ឋាននានាថា មិនជាកំហុសបច្ចេសទេ គឺមកពីមន្រ្តីថ្នាក់ក្រោម លែងបានផលប្រយោជន៍ គេលេងមួយក្បាច់

256


​ភ្នំពេញ ​៖ទោះបីក្រសួងខំលាក់បាំងរឿងអាស្រូវផ្ទៃក្នុង យ៉ាងណាក្ដី ហើយអ្នកនាំពាក្យ​ក្រសួង​អប់រំ បាន​សុំទោស​ចំពោះ​បេក្ខជន មាតាបិតា អាណាព្យាបាល​សិស្ស និង​អ្នកពាក់ព័ន្ធ ចំពោះ​កំហុស កើតឡើង​ដោយសារ​កម្មវិធី​កុំព្យូទ័រ នៅក្នុង​ពេល​ដំណើរការ​បូក​សរុប​ពិន្ទុ​បេក្ខជន​ប្រឡង​បាក់​ឌុប មិន​បាន​បូក​ស្រង់​ពិន្ទុមុខវិជ្ជា​គណិតវិទ្យា​ក្ដី។

ប៉ុន្តែករណីត្រូវបានមជ្ឈដ្ឋាននានាបញ្ចេញមតិថា មិនមែនជាកំហុសបច្ចេសទេ គឺមកពីមន្រ្តីថ្នាក់ក្រោមមិនស្តាប់រដ្ឋមន្រ្តីក្រសួងអប់រំ លែងបានលាបសក្ការះក្នុងពេលប្រឡង ទើបធ្វើឲ្យមានកំហុស ចោទដាក់កុំព្យូទ័រ ដើម្បីឲ្យរដ្ឋមន្រ្តីដួល។​

ពាក់ព័ន្ធនឹងករណីនេះដែរ មជ្ឈដ្ឋាននានា បានបញ្ចេញមតិថា លោករដ្ឋមន្រ្តីក្រសួងអប់រំ បានធ្វើកំណែទម្រង់លើវិស័យអប់រំនេះ
បានយ៉ាងល្អប្រសើរ ប៉ុន្តែការកែទម្រង់នោះ គឺកែតែខាងលើ ចំណែកឯខាងក្រោម មិនបានកែតាមបទបញ្ជារបស់លោករដ្ឋមន្រ្តីនោះទេ។

ករណីនេះគេឃើញលោក ឌី ខាំ​បូ​លី អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ចេញមក​ប្រាប់ថា កំហុស​នេះ ក្នុង​នាម​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ លោករដ្ឋមន្ត្រី ហង់ ជួន​ណារ៉ុន បាន​ផ្ដាំ​សុំទោស​បេក្ខជន​ប្រឡង មាតាបិតា អាណាព្យាបាល និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ក្នុងករណីនេះ ។ យើងមិន​ចង់ឱ្យ​មាន​បញ្ហា​នេះ​ទេ ។ វា​កើត​ឡើង​ព្រោះ​បច្ចេកទេស​កំព្យូទ័រ ហើយ យើង​បាន​ប្រជុំ ដើម្បី​មិនឱ្យ​មាន​បញ្ហា​នេះ​កើតឡើង​ទៀតឡើយ ។

តែប្រភពខាងក្រៅបានបន្តថា ខាងលើបានខិតខំប្រឹងប្រែងធ្វើការ រីឯខាងក្រោមមិនបានធ្វើតាមទេ បានន័យថា នាឆ្នាំកន្លងមក មុនពេលធ្វើកំណែងទម្រង់វិស័យអប់រំ៥ឆ្នាំចុងក្រោយនេះ គឺពួកគេជាមន្រ្តីថ្នាក់ក្រោមបានលាបសក្ការះខ្លះៗក្នុងពេលប្រឡង ជាថ្នូរនឹងបេក្ខជនប្រឡងជាប់បាក់ឌុប។ ប៉ុន្តែក្នុងពេលកំណែទម្រង់ពួកមន្រ្តីថ្នាក់ក្រោមទាំងនោះ លែងបានផលប្រយោជន៌ពីការប្រឡងទើបពួកមន្រ្តីថ្នាក់ក្រោមទាំងនោះ មិនធ្វើតាមលោករដ្ឋមន្រ្តី ទើបពួកគេធ្វើឲ្យមានកំហុស ។

ករណីនេះមិនមែនជាករណីកំហុសបច្ចេកទេសកុំព្យូទ័រទេ គឺជាកំហុសមន្រ្តីជាក់ស្តែងតែម្តង ដោយសារពួកគេបាត់ប្រយោជន៍ ដូចនេះហើយ ទើបមន្រ្តីទាំងអស់នោះ ធ្វើឲ្យរដ្ឋមន្រ្តីធ្លាក់ទឹក។ ប្រភពដដែល បានស្នើដល់មន្រ្តីក្រសួងអប់រំ និងរដ្ឋមន្រ្តីអប់រំ មេត្តាធ្វើកិច្ចការអ្វីឲ្យស៊ីសង្វាក់គ្នា ហើយម្យ៉ាងទៀត កុំធ្វើអ្វីគេសរសើរតែលោករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន ។ចំណែកមន្រ្តីខាងក្រោម មិនមានអ្នកសរសើរនោះទេ ដូច្នេះហើយទើបធ្វើឲ្យ លោករដ្ឋមន្រ្តីក្រសួងអប់រំ ដួល ផ្ងារជើងមួយក្បាច់នេះជាបទពិសោធន៌សម្រាប់ក្រសួងផ្សេងៗទៀតយកទុកជាកំរូ៕

អត្ថបទដែលជាប់ទាក់ទង