ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាកាសយានដ្ឋានថ្មីរបស់ក្រុងប៉េកាំង មានឈ្មោះថា ព្រលានយន្តហោះអន្តរជាតិក្រុងប៉េកាំង

147


យោងតាមរដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន អាកាសយានដ្ឋានថ្មីបំផុត របស់ប៉េកាំង នឹងត្រូវដាក់ឈ្មោះថា “ព្រលានយន្តហោះអន្តរជាតិក្រុងប៉េកាំង Daxing” ។ គ្រោងនឹងបើកដំណើរការនៅចុងឆ្នាំ 2019 ដោយមានផ្លូវរត់ចំនួន 8 ដែលកំពុងដឹកអ្នកដំណើរ 100 លាននាក់និងផ្ទុកចំនួន 620.000 ដងជារៀងរាល់ឆ្នាំ។ ព្រលាន យន្តហោះ Daxing International របស់ទីក្រុងប៉េកាំងនឹងក្លាយជា ព្រលានយន្តហោះធំបំផុត នៅលើពិភពលោក។ ព្រលានយន្តហោះនេះ ត្រូវបានគេរំពឹងថា នឹងបម្រើឱ្យទីក្រុងប៉េកាំង និងតំបន់ពីរទៀត គឺក្រុងធានជីន និងខេត្តហឺប៉ី។ អាកាសយានដ្ឋាននេះ មានគោលបំណងសម្រាល សម្ពាធចរាចរលើអាកាសយានដ្ឋានអន្តរជាតិប៉េកាំង ដែលជាព្រលានយន្តហោះមួយ ក្នុងចំណោមព្រលានយន្តហោះពីរ ដែលបច្ចុប្បន្នកំពុងបម្រើការហោះហើរ លើវិស័យពាណិជ្ជកម្ម នៅទីក្រុងប៉េកាំង ដែលត្រូវបានគេរិះគន់ថា បានផ្ទុកឡើងហួសចំណុះ។ ការសាងសង់អាកាសយានដ្ឋាន បានចាប់ផ្តើមនៅខែធ្នូឆ្នាំ 2014 ដែលក្នុងនោះមានផ្នូររាប់រយ ពីរាជវង្សឈិង ត្រូវបានរកឃើញ។

អត្ថបទដែលជាប់ទាក់ទង