ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ជនសង្ស័យម្នាក់ ជំរិតទារប្រាក់ពីជនរងគ្រោះ ករណីប្រើប្រាស់គ្រឿងញៀន ជាថ្នូរមិនបញ្ជូនក្មេងញៀនថ្នាំ២នាក់ទៅលើ

157

ករណីកំហែងយក និង កាន់កាប់អាវុធខុសច្បាប់ ដែលជនសង្ស័យម្នាក់ បានចាប់ជនរងគ្រោះវាយខ្នោះ ដោយចោទថាប្រើប្រាស់គ្រឿញៀន ហើយត្រូវសម្រួលគ្នា ដោយជនសង្ស័យទារលុយជាង១០០០ដុល្លារ ជាថ្នូរនឹងការមុនបញ្ជូនទៅថ្នាក់លើ។ កើតហេតុថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ
២០១៨ វេលាម៉ោង៩ព្រឹក ចំណុចភូមិថ្មី ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។

ដើមបណ្ដឹងរដ្ឋប្បវេណី ២នាក់៖ ១-ឈ្មោះ ផាត់ សាម៉ុន ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិតាជៃឃុំជ្រៃលាស់ ស្រុកពញាឮខេត្តកណ្ដាល ។ ២-ឈ្មោះ ហុិន យន ភេទស្រី អាយុ
៦០ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិត្រញាំងអណ្ដោង ឃុំទំនប់ស្រុកពញាឮ ខេត្តកណ្តាល។
ជនរងគ្រោះ២នាក់ ១-ឈ្មោះ មុំ ល័ក្ខ ភេទប្រុស អាយុ
២៦ឆ្នាំ មុខរបរកម្មករដឹងអង្កាម ទីលំនៅភូមិតាជៃ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ។ ២-ឈ្មោះ សាន់ ដារ៉ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនៅផ្ទះទីលំនៅភូមិតាជៃ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ។

ជនសង្ស័យឈ្មោះ រស់ ចាន់រ៉ន ឬ រស់ ចាន់រត្ន័ហៅ រត្ន័ភេទប្រុស អាយុ ៣១ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកផ្គាំឃុំព្រែកអន្ទះ ស្រុកពោធិរៀង ខេត្តព្រៃវែង ដើរស្នាក់នៅចលត័។
វត្ថុតាងចាប់យក ៖ ម៉ូតូ១គ្រឿងម៉ាកC125ស៊េរីឆ្នាំ២០១៨ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1GR-1798 អាវុធខ្លីម៉ាកK54ចំនួន១ ដើម បង់១ គ្រាប់៧ គ្រាប់ វិទ្យុទាកទង (ID) ចំនួន១គ្រឿង ខ្នោះដៃចំនួន១ ទូរសព្ទ័ដៃ៣គ្រឿង ម៉ាកអុិនចុចពិល១គ្រឿង ម៉ាកIPhone ១គ្រឿង និងsumsung១គ្រឿង អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក ប្រាក់ដុល្លារ១០ដុល្លារ ប្រាក់រៀល១៥.០០០៛(មួយម៉ឺនប្រាំពាន់រៀល) ឯកសារ និងសំលៀកបំពាក់ មួយចំនួន។

នគរបាលបានបញ្ជាក់សភាពរឿងហេតុ នៅថ្ងៃ ខែ ឆ្នាំវេលាម៉ោងកើត
ហេតុខាងលើ ដើមបណ្ដឹងទាំង២នាក់ខាងលើ កំពុងនៅផ្ទះរៀងខ្លួន
ពេលនោះមានជនសង្ស័យឈ្មោះរស់ ចាន់រត្ន័ ឬ រស់ ចាន់រ៉ន ហៅ រត្ន័ បានជិះម៉ូតូម៉ាកC125ស៊េរីឆ្នាំ២០១៨ពណ៌ខ្មៅ ជិះពីក្រោយម៉ូតូឈ្មោះ មុំ លក្ខ័ ភេទប្រុស អាយុ២៦ឆ្នាំនិងឈ្មោះសាន់ ដារ៉ា ភេទប្រុស ជាកូនប្រុសរបស់ ដើមបណ្ដឹងឈ្មោះផាត់ សាម៉ុន ហើយមានដៃជាប់ខ្នោះទាំង២
នាក់ ពេលជិះមកដល់ផ្ទះជនរងគ្រោះភ្លាមជនសង្ស័យឈ្មោះរស់ ចាន់រត្ន័ ឬ រស់ ចាន់រ៉ន ហៅរត្ន័ បាននិយាយទៅកាន់ដើមបណ្ដឹងថា៖ កូនរបស់មីង មានថ្នាំ
ញៀនជាប់និងខ្លួន ឥឡូវខ្ញុំចាប់បានហើយ តើមីងចង់សម្រួលនៅទី
នេះ ឫក៏ចង់បញ្ជូនឡើងទៅលើ បន្ទាប់មកដើមបណ្ដឹង៖ បាននិយាយថា៖មិនបាច់បញ្ជូនឡើងលើទេសម្រួលនៅទីនេះហើយ រួចមកជនសង្ស័យបាននិយាយទារប្រាក់ពីដើមបណ្ដឹងក្នុងមួយនាក់៥០០ដុល្លារ និងម៉ូតូ១គ្រឿងចំនួន៥០០ដុល្លារ ដែរ សរុបទាំងមនុស្ស២
នាក់និងម៉ូតូ១គ្រឿងចំនួន១.៥០០ដុល្លារ ពេលនោះជនរងគ្រោះក៏
និយាយ សុំសម្រួលជនសង្ស័យត្រឹមចំនួន ១.២០០ដុល្លារ ហើយជនសង្ស័យក៏យល់ព្រម បន្ទាប់មកជនរងគ្រោះក៏យកម៉ូតូទៅដាក់បញ្ចាំគេ តែឆ្លៀតពេលនោះជនរងគ្រោះបានរាយការណ៍ប្តឹង មកសមត្ថកិច្ចពីរឿងហេតុខាងលើ បន្ទាប់ពីទទួលបាន ព័ត៌មានភ្លាមកម្លាំងជំនាញផ្នែកនគរបាលយុត្តិ
ធម៌សហការជាមួយ កម្លាំងប៉ុស្តិ៍ជ្រៃលាស់ចុះទៅកន្លែងកើតហេតុ
នាំខ្លួនជនសង្ស័យមកសាកសួរនៅ អធិការដ្ឋាននគរបាលស្រុកពញាឮ ។

តាមការស្តាប់ ចម្លើយជនសង្ស័យ បានសារភាពថា៖ នៅថ្ងៃ ខែ ឆ្នាំកើត
ហេតុខាងលើខ្លួនបាន ទទួលព័ត៌មានពីកងកម្លាំងអាវុធហត្ថដូចគ្នា បានប្រាប់ថា៖ មានក្មេង២នាក់ជិះម៉ូតូមកយកថ្នាំញៀន នៅប្រឡាយ ហើយឥឡូវពួកវាជិះ ចេញទៅវិញហើយ បន្ទាប់មកជនសង្ស័យក៏ជិះម៉ូតូដេញតាមពីក្រោយរហូតមក
ដល់ចំណុច កើតហេតុខាងលើ ក្មេងប្រុសទាំង២នាក់នោះ ក៏ឈប់ទិញទឹកអំពៅ ហើយជនសង្ស័យបានធ្វើសកម្មភាពដកកាំភ្លើងខ្លីពីចង្កេះភ្ជង់ ឆែកឆេរ លើខ្លួនក្មេងប្រុសនោះឃើញមានថ្នាំញៀន១កញ្ចប់តូច។ ហើយក៏ចាប់ដាក់
ខ្នោះក្មេងប្រុសនោះដៃម្នាក់ម្ខាង រួចហើយឲ្យក្មេងប្រុស ទាំងពីរជិះម៉ូតូឌុបគ្នា មកផ្ទះម្តាយរបស់ក្មេង ឯខ្លួនជិះម៉ូតូពីក្រោយ ពេលមកដល់ផ្ទះក្មេងនោះ ជនសង្សយ័ក៏បាននិយាយទារប្រាក់ពីដើមបណ្ដឹង ដូចបានរៀបរាប់ខាងលើ
ប្រាកដមែន និងធ្លាប់ធ្វើសកម្មភាពបែបនេះកន្លងមកច្រើនលើកផងដែរ ចំពោះឯកសណ្ឋានកងកម្លាំងទិញនៅទីផ្សារ និង អាវុធខ្លី ទិញពីជនមិនស្គាល់ឈ្មោះ តាមរយៈលេង facebook។
បច្ចុប្បន្នសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្នាន នគរបាលស្រុកពញាឮ ដើម្បីចាត់ការតាមនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង