ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចង់រំលឹកពីអនុសាសន៍ ណែនាំ១១ចំណុច របស់ សម្តេចតេជោ ហ៊ុន សែន សម្រាប់ មន្ត្រីគឺជាអ្នកបម្រើរាស្ត្រ ដ៏ស្មោះត្រង់ មិនមែនជាចៅហ្វាយទេ!

294

ភ្នំពេញ៖ អភិក្រមទាំង១១នេះ បានពន្យល់ថា៖ ជាតិជាមន្រ្តីល្អគឺ
១-ជាខ្ញុំបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រ
ទី២-កុំធ្វើជាមន្ត្រីជើង១០ ត្រូវធ្វើជាមន្ត្រីជើង២
ទី៣-កុំធ្វើជាមន្ត្រីគ្រាប់ល្ពៅ ប្រភេទទី១
ទី៤-កុំធ្វើជាមន្ត្រី ដែលមានជម្ងឺតួឯក
ទី៥ -កុំចាំការងាររត់មករកយើង យើងត្រូវរត់រកការងារទី
៦-កុំប្រកាន់ឥរិយាបថ ជាន់ធាងកាប់មែកទី
៧-កុំប្រមាថ កុំធ្លោយ កុំបណ្តោយ កុំបំពាន កុំបាត់ម្ចាស់ការទី
៨-ដាក់ខ្លួនឱ្យទាប ឬកពាសុភាព មារយាទឱ្យខ្ពស់ទី
៩-ប្រកាន់ខ្ជាប់នូវលក្ខណៈ សម្បត្តិ៤យ៉ាង​ វប្បធម៌សេវាសាធារណៈ ឆន្ទ:ម្ចាស់ការ ភក្តីភាព និង មនសិការវិជ្ជាជីវ:ទី
១០-អនុវត្តគោលការណ៍ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល និង ព្យាបាលខ្លួនយើងឱ្យស្អាតនិង
ទី១១-កុំធ្វើជា មន្ត្រីធូរប្រឹង តឹងប្រាស។

សម្ដេចនូវបានរំលឹកទៀតថា៖ ចង់បានបេះដូងពីរាស្ត្រ ត្រូវយកបេះដូងទៅប្រើ រួសរាយតែមិនរុកគួន ញញឹមតែមិនញាំញី ទន់ភ្លន់តែមិនទន់ជ្រាយ រឹងប៉ឹងតែមិនរឹងប៉ែស៕

អត្ថបទដែលជាប់ទាក់ទង