ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិចិនបើករថយន្តបុកម៉ូតូរបួស៣នាក់ ហើយត្រូវចាប់ខ្លួន

80

ក្រុងតាខ្មៅ: ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តនិងម៉ូតូបណ្តាលឲ្យរងរបួសស្រីចំនួន៣នាក់(ធ្ងន់ស្រី២នាក់ និងស្រាល១នាក់) កើតហេតុថ្ងៃអាទិត្យ ទី១៦ ខែកញ្ញា ឆ្នាំ២០១៨
វេលាម៉ោង ២ និង ១០ នាទី នៅចំណុចខាងមុខមន្ទីរកាកបាទក្រហមខេត្តកណ្ដាលផ្លូវជាតិ២១ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

នគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ករណីនេះបង្កឡើងដោយម៉ូតូមួយគ្រឿងម៉ាកSUZUKI LETS ពណ៌សពាក់ផ្លាកលេខ កណ្ដាល 1S-9014 (គ្មានមួកសុវត្ថិភាពនិងគ្មានកញ្ចក់)អ្នកបើកបរម៉ូតូឈ្មោះផាត សុខកែន ភេទស្រីអាយុ២៧ឆ្នាំនៅ ភូមិព្រែករាំង
សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល(រងរបួសធ្ងន់ត្រូវបានបងប្អូនដឹកយក ទៅសង្គ្រោះនៅមន្ទីរពេទ្យជ័យជំនះ) និងអ្នករួមដំណើរ២នាក់ទៀត:១.ឈ្មោះយឹម ស្រីរ័ត្ន ភេទស្រី អាយុ២៩ឆ្នាំនៅភូមិ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល
(រងរបួសធ្ងន់ត្រូវបានបងប្អូនដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកែវ សាន្ត) ២.ឈ្មោះឡាយ ស្រីគា ភេទស្រី អាយុ១៩ឆ្នាំ
នៅភូមិ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល(រងរបួសស្រាលត្រូវបានបងប្អូនដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកែវ សាន្ត)។
ម៉ូតូបើកបរក្នុងទិសដៅពីជើងទៅត្បូងរួចបត់ឆ្វេងក៏បានបុកជាមួយរថយន្តមួយគ្រឿងម៉ាកLEXUS ពណ៌ទឹកមាស ពាក់ផ្លាកលេខ
ភ្នំពេញ2P-9858 អ្នកបើកបរឈ្មោះZHENG JIANZONG អាយុ៣៥ឆ្នាំ(ជនជាតិចិន) នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។(ឃាត់ខ្លួន)
រថយន្តបើកបរក្នុងទិសដៅពីត្បូងទៅជើង។មធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុក​បណ្ដោះ​អាសន្ន​នៅអធិការ
ដ្ឋាន​ដើម្បី​ចាត់ការ​តាមនិតិវិធី។

នគរបាលមូលដ្ឋាននិយាយថា មូលហេតុមកពី:អ្នកបើកបរ​ម៉ូតូម៉ាកSUZUKI LETS ពាក់ផ្លាកលេខកណ្ដាល 1S-9014 បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ចំណែកអ្នកបើកបររថយន្ត
LEXUS ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ2P-9858បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។

អត្ថបទដែលជាប់ទាក់ទង