ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រយៈពេល២ថ្ងៃជាប់គ្នានេះ ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ ឃាត់រថយន្តបានជិត៦០គ្រឿង

106

 

ខេត្តព្រះវិហារ៖ ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ ក្នុងរយៈពេល២ថ្ងៃជាប់គ្នានេះ បានឃាត់រថយន្តដឹកទំនិញបានចំនួនជិត៦០ គ្រឿង និងបានរកឃើញរថយន្តល្មើសច្បាប់ជាច្រើនគ្រឿងផងដែរ ដើម្បីធ្វើការផាកពិន័យនិងកាត់ទ្រុងចេញ។

  លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា អ្នកបើកបរ​ល្មើស​ច្បាប់​ចរាចរណ៍ផ្លូវគោក​ នៅលើដងផ្លូវជាតិលេខ៦២​ ខេត្ត​ព្រះ​វិហារ​ នៅតែបន្តមានស្ទើរជារៀងរាល់ថ្ងៃ បើទោះបីជា​ក្រុម​​ការងារ​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេសខេត្ត សហការ​ជាមួយ​អាជ្ញាធរស្រុក​ បានដាក់កម្លាំងប្រចាំការស្ទាក់ចាប់​ ទាំងយប់​ ទាំងថ្ងៃក្តី ជាក់ស្តែងនៅរយះពេល២ថ្ងៃ​កន្លងមកនេះ​ ថ្ងៃទី១៤-១៥ ខែកញ្ញា ឆ្នាំ២០១៨​ ក្រុម​ការងារ​ខេត្តចុះអនុវត្តន៍ច្បាប់ចរាចរណ៍គោក ដោយបានសហការ​ជាមួយ​អាជ្ញាធរស្រុក​ បានឃាត់យានយន្តចំនួន​ ៥៧គ្រឿង ដើម្បី​ត្រួត​ពិនិត្យ​ និង​ធ្វើ​ការ​ផាក​ពិន័យតាមច្បាប់។ ​ 

   យោងតាមរបាយការណ៍ពី ក្រុម​ការងារ​ទាំង​ពីរ​គោល​ដៅ​ដែល​បាន​ឈរ​ជើង​លើ​ដងផ្លូវ​ជាតិ​លេខ​៦២ បានឲ្យដឹងថា នៅថ្ងៃទី១៤-១៥ ខែកញ្ញា ឆ្នាំ២០១៨​ ចំនួន​២ថ្ងៃ​ជាប់ៗគ្នាកន្លងមក​នេះ​ ក្រុម​ការងារ​ខេត្ត​ ឃាត់យានយន្តបានចំនួន​ ៥៧គ្រឿង​ ក្នុងនោះ ពិនិត្យឃើញថាត្រឹមត្រូវ​ ចំនួន ១៩គ្រឿង រក្សាទុកត្រៀមកាត់ចំនួន ០១ គ្រឿងដឹកសំពីងសំពោងចំនួន ០៣ គ្រឿង ខ្វះឯកសារ ចំនួន ២៤ គ្រឿងដោះរានខាងក្រោយចំនួន ០៣ គ្រឿង គ្មានបណ្ណបើកបរ  ចំនួន ០៥ នាក់ គ្មានផ្លានផ្លាកលេខ ចំនួន ០២ គ្រឿង​។

  បច្ចុប្បន្ន​យានយន្ត​ទាំងនោះ​ ក្រុម​ការងារ​បានធ្វើការ​ផាក​ពិន័យ​ និង​ធ្វើ​ការ​អប់រំ​ណែនាំ​តាមនីតិវិធី។

    គួររំលឹកថា កាលពីថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដែរអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ សម្តេចតេជោ ហ៊ុន សែនបានដាក់ឱសានវាទ ចាប់ពីម៉ោង០០យប់ថ្ងៃទី៩កុម្ភៈ តទៅ គ្មានវត្តមានឡាន តទ្រុង លើដងផ្លូវទៀតឡើយ។ បើមាននៅតំបន់ណា ភូមិសាស្ត្រណា ចៅហ្វាយខេត្ត និងក្រុងនោះ ជាអ្នកទទួលខុសត្រូវ។ បើនរណាមកតវ៉ាឬអ្នកកាង ទោះជាឋានៈណាក៏ដោយ ក៏ធ្លាក់បុណ្យស័ក្តិទាំងអស់ និងបញ្ចូលព្រៃសតែម្តង៕

   

អត្ថបទដែលជាប់ទាក់ទង