ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លិញ ភារម្យទម្លាក់ពុទ្ធ សំបូរ ឯ លន បញ្ញាទម្លាក់ម៉ឺន មឹឃាឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

153

​ភ្នំពេញ:ព្រឹត្តិការណ៍TV5 Boxing Knock-Out Serir by K-cement នាយប់ថ្ងៃទី១៥កញ្ញា បានបញ្ចប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ។ ​លន បញ្ញាសមាគមប្រដាល់ក្រសួងការពារជាតិ បានទម្លាក់ម៉ឺន មេឃាក្លិបមនោរម្យភ្នំតូច ដែលជាកូនប្រុសរបស់លោក អេភូថងឲ្យខ្ទាតចេញ ពីការប្រកួតតែត្រឹមនេះ ។ មេឃាដែលគេជឿថាមានឱកាសដើម្បីឈ្នះបញ្ញានោះ
បែរជាត្រូវបញ្ញាប្រើជង្គង់វាយឲ្យអាជ្ញាកណ្ដាល រាប់៨នៅទឹកទី២ ដល់ទៅ២ដងឯណោះ ។ ​ការប្រកួតដែលមានតែ៣ទឹកនោះ មេឃាចាញ់ប្រៀបបញ្ញា ស្ទើរតែគ្រប់ទឹកតែម្ដង ។ទោះបីត្រូវបញ្ញាវាយរាប៨ ក៏ពិតមែនក៏មេឃាតស៊ូរហូតចប់ទឹកទី៣ ហើយគេចាញ់បញ្ញាដោយពិន្ទុប៉ុណ្ណោះ ចៅក្រមទាំង៥សុទ្ធតែផ្ដល់ពិន្ទុឲ្យបញ្ញាឈ្នះគ្រប់គ្នា ។ មេឃាខ្ទាតចេញពីការប្រកួត ឯលន បញ្ញាត្រៀមខ្លួនឡើង ប្រកួតបន្តនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរលិញ ភារម្យក្លិបភារម្យគុនខ្មែរប្រកួត ឈ្នះជើងខ្លាំងពុទ្ធ សំបូរក្លិបពុទ្ធសេរីវង្សដោយពិន្ទុដាច់ដែរ ។​សំបូរទោះបីមិនត្រូវ ភារម្យវ៉ៃឲ្យរាប់ក៏ពិត មែនតែក្នុងការប្រកួតចំនួន ៣ ទឹកនោះភារម្យមានប្រៀបស្ទើរតែគ្រប់ទឹកតែម្ដង ។ចៅក្រម៤រូបផ្ដល់ពិន្ទុឲ្យលិញ ភារម្យឈ្នះ និងមានតែមួយរូបប៉ុណ្ណោះដែលផ្ដល់ពិន្ទុឲ្យពុទ្ធ សំបូរជាអ្នកឈ្នះ ។

​ពុទ្ធ សំបូរខ្តាតចេញពីការប្រកួតត្រឹមនេះហើ ក្នុងខណៈដែលលិញ ភារម្យទទួលបានកៅអីសម្រាប់ ប្រកួតបន្តនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទៀត ។
​ការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះអេ រដ្ឋាក្លិបអេភូថងកីឡា ប្រើពេលតែត្រឹម៣ទឹកប៉ុណ្ណោះ ប្រើជង្គង់ផ្ដួលអ្នកប្រដាល់ថៃឆាយ មុនឃុន(Chhay Monkhun)ឲ្យតដៃលែងរួច ។

​ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះឯក កៃឈៀង ក្លិបម្កុដរាជសីហ៍ប្រកួតឈ្នះ អ្នកប្រដាល់ជើងចាស់ ទី ពន្លែត ក្លិបអង្គរមានជ័យខេត្តសៀមរាប ដោយពិន្ទុ៕

អត្ថបទដែលជាប់ទាក់ទង