ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បូមសាំងដាក់ច្រកដប ក្បែរចង្រ្កានបាយ កើតជាអគ្គីភ័យឆេះផ្ទះ១ខ្នង

165


ឧប្បត្តិហេតុភ្លើងឆេះផ្ទះ ដែលបណ្តាលមកពីម្ចាស់ផ្ទះបានបូមសាំងច្រកចូលដប នៅក្បែរចង្រ្កានបាយ​ បង្កជាអណ្តាតភ្លើង ឆាបឆេះ អស់ផ្ទះឈើលក់គ្រឿងទេសមួយខ្នង ក្នុងនោះបុរសជា ម្ចាស់ផ្ទះក៏ត្រូវរងរបួសរលាកលើរាងកាយ។ ផ្ទះឈើមួយខ្នងមានទំហំ៤គុណ៨មែត្រ ត្រូវបានឆេះខូចខាតទាំងស្រុង ក្នុងហេតុការណ៍គ្រោះអគ្គីភ័យ កាលពីយប់ថ្ងៃទី១៥ កញ្ញា ដែលជាផ្ទះលក់គ្រឿងទេស នៅក្នុងក្រុមហ៊ុនចម្ការកៅស៊ូវៀតណាមមួយ ក្នុងឃុំក្រញូងសែនជ័យ ស្រុកស្នួល។
ឧប្បត្តិហេតុដែលផ្តើមចេញ ដោយសារតែការធ្វេសប្រហែសនេះ បានបង្កឲ្យបុរស ជាម្ចាស់ផ្ទះឈ្មោះ កាន់ រឿន អាយុ៥៥ឆ្នាំ បានរងរបួស រលាកលើរាងកាយ តែយ៉ាងណាឧប្បត្តិហេតុនេះ មិនបានបង្កការឆាបឆេះ រាលដាលដល់ផ្ទះគេឯង នៅក្បែរនោះទៀតនោះទេ៕

អត្ថបទដែលជាប់ទាក់ទង