ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុវជន២នាក់ ស្លាប់ ដោយជិះម៉ូតូដេញវាយគូរជម្លោះ លឿនជ្រុលបុក រថយន្តដឹកផ្លែដូង ចំពីមុខ

170

ភ្នំពេញ៖ យុវជនចំនួន២ នាក់ស្លាប់បាត់បង់ជីវិត ដោយសារតែជនរងគ្រោះជិះម៉ូតូឌុបគ្នាទៅបុក ជាមួយរថយន្តដឹកដូង ក្នុងទិសដៅបញ្ច្រាស់គ្នា យ៉ាងពេញទំហឹង កាលពីម៉ោង៣ និង៥នាទីទៀបភ្លឺ ឈានចូលថ្ងៃអាទិត្យ ទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទឺកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។

ជនរងគ្រោះទាំង២នាក់ដែលជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិតខាងលើ ទី១មានឈ្មោះ ហេង វិថី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាសិស្សថ្នាក់១១ សាលា នរោត្តមរានរិទ្ធជង្រុក រស់នៅភូមិជ្រៃ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពុងស្ពឺ និងជាម្ចាស់ម៉ូតូ ។ និងទី២ឈ្មោះខាត់ ធារ៉ា ជនជាតិខ្មែរ អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ភូមិផ្សារគុមឬស្សី ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថានៅមុនពេលកើតហេតុ រថយន្តម៉ាក KAI ពណ៌ខៀវ ពាក់ស្លាកលេខ កំពត 1A-1803 បាន ដឹកដូង ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ឡើងពីខេត្តមកភ្នំពេញ ទឹសដៅពីត្បូងមកជើង លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានយុវជន២នាក់ធ្វើដំណើរដោយជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយសុគីឡេត ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 1U-2619 ដេញវ៉ៃគ្នាដោយនៅនិងដៃមានរុំខ្សែរក្រវ៉ាត់ ជិៈទិសដៅបញ្ច្រាស់ជាមួយរថយន្តក្នុងល្បឿនយ៉ាងលឿន ហើយក៏ចូលទៅខាងផ្លូវរថយន្ត និងបុកជាមួយរថយន្តខាងលើទល់មុខគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យយុវជន២នាក់ភាគីខាងម៉ូតូ បោកក្បាលជាមួយរថយន្តនិងថ្នល់ ស្លាប់ក្នុងថ្លុកឈាមទាំង២នាក់យ៉ាងអណោចអធម៌ រីឯម៉ូតូបានខ្ទេចផ្នែកខាងមុខទាំងស្រុង ។
ក្រោយកើតហេតុ ភ្លាមៗម្ចាស់រថយន្តក៏បានបន្តដំណើរទៅដល់គោលដៅ២៤ម៉ោងរបស់សមត្ថកិច្ច ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្ដិ៍តែម្ដង ។

សមត្ថកិច្ចជំនាញចរាចរណ៍បានធ្វើការវាស់វែង យកម៉ូតូ និងរថយន្តព្រមទាំងតៃកុង ប្រគល់ឲ្យការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចក៏បានធ្វើកំណត់ហេតុ ប្រគល់ឲ្យសាច់ញាតិបងប្អូន យកទៅធ្វើនៅឯស្រុកកំណើតតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង