ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

របាយការណ៍ គ្រោះថ្នាក់ចរាចរ ទូទាំងប្រទេស សម្រាប់ថ្ងៃទី ១៦

122

​ភ្នំពេញ​៖​យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បានឱ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០១៨​ មាន​ករណី​គ្រោះថ្នាក់​ចរាចរនៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ ចំនួន​៨​លើក​(​យប់​៥​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ៤​នាក់​ (​ប្រុស​)​ រង​របួសធ្ងន់​១៤​នាក់​ (​ស្រី​៥​នាក់​)​ និង​រង​របួសស្រាល​៤​នាក់​(​ស្រី​១​នាក់​)​។​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​ ១១​នាក់​ (​ យប់​៨​នាក់​ )​។​

​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​រួម​មានៈ​ល្មើស​ល្បឿន​១​លើក​,​ មិន​គោរព​សិទ្ធិ ២​លើ​,​មិន​ប្រកាន់​ស្តាំ​៣​លើក​(​ស្លាប់​៣​នាក់​),​បត់​គ្រោះថ្នាក់​១​លើក​,​កត្តា​យ​ន​១​លើក​(​ស្លាប់​១​នាក់​។ ​​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ៨​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​១៦​គ្រឿង​ រួម​មានៈ​ ម៉ូតូ​ ១០​គ្រឿង​,​ រថយន្ត​តូច​ ៥​គ្រឿង​,​ រថយន្ត​ធំ​១​គ្រឿង​។ យានយន្ត​ដែល​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ៦​លើក​,​ រថយន្ត​តូច​១​លើក​និង​រថយន្ត​ធំ​១​លើក​។​ គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ រួម​មាន​ ផ្លូវជាតិ​ ៥​លើក​,​ ផ្លូវ​ខេត្ត​ ២​លើក​និង​ផ្លូវលំ​ ១​លើក​។​ ​រាជធានី​-​ខេត្ត​ ដែល​មាន​គ្រោះថ្នាក់​និង​រងគ្រោះថ្នាក់​ រួម​មាន​ ៖​ភ្នំពេញ​ ២​លើក​ ស្លាប់​២​នាក់​ របួស​២​នាក់​,​ព្រះ​សីហ​នុ​១​លើក​ ស្លាប់​១​នាក់​ របួស​៧​នាក់​(​ស្រី​២​នាក់​)​និង​ខេត្តឧត្តរមានជ័យ​១​លើក​ ស្លាប់​១​នាក់​ របួស​១​នាក់​(​ស្រី​)​។​

​តាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរទូ​ទាំង​ប្រទេស​រយៈពេល​១៦​ថ្ងៃ​ គិត​ចាប់ពី​ថ្ងៃ​ទី​១​ ខែកញ្ញា​ ដល់​ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០១៨​ មាន​គ្រោះថ្នាក់​ចំនួន​១២៦​លើក​ ស្លាប់​ចំនួន​៥៧​នាក់​ របួស​សរុប​ចំនួន​១៧៨​នាក់​ របួសធ្ងន់​ ១៣៧​នាក់​ របួសស្រាល​ចំនួន​៤១​នាក់​។​

​លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០១៨​ គិត​ពី​ម៉ោង​១៤​ ថ្ងៃ​ទី​១៥​ ខែកញ្ញា​ ដល់​ម៉ោង​១៤​ ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០១៨​ រួម​មាន​ ៖​ មធ្យោបាយ​ចូល​គោលដៅ​ ៣,២៨៥​គ្រឿង​​ ,​ មធ្យោបាយ​ល្មើស​ ៦៥៦​គ្រឿង​,​ អប់រំ​ ១៩៨​គ្រឿង​ (​ម៉ូតូ​,​ពិន័យ​ ៤៥៨​គ្រឿង​ ៕

អត្ថបទដែលជាប់ទាក់ទង