ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងទេសចរណ៍ហាមមិនឱ្យប្រើឈ្មោះម្ហូប ព្រះផ្លោះជញ្ជាំងស៊ុប

166


ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំ ស្តីពីការហាមប្រាមការប្រើប្រាស់បញ្ជីមុខម្ហូបឈ្មោះ ព្រះផ្លោះជញ្ជាំងស៊ុប។ ក្រសួងទេសចរណ៍ បានបន្ថែមថា កន្លងមក សង្កេតឃើញថាមានអាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋានមួយចំនួន បានប្រើប្រាស់បញ្ជីមុខម្ហូបឈ្មោះ ព្រះផ្លោះជញ្ជាំងស៊ុប ដែលក្រសួងទេសចរណ៍ សូមអំពាវនាវដល់ម្ចាស់អាជីវកម្មទាំងនោះ បញ្ឈប់ការប្រើប្រាសឈ្មោះនេះជាបន្ទាន់។

ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំដល់អាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ទាំងអស់ មិនត្រូវប្រើប្រាស់នូវឈ្មោះមុខម្ហូបទាំងឡាយណា ដែលដែលនាំឱ្យប៉ះពាល់ដល់សាសនា ក៏ដូចជាប៉ះបាល់ដល់សីលធម៌ក្នុងសង្គមកម្ពុជាផងនោះ ត្រូវបញ្ឈប់ការប្រើឈ្មោះមុខម្ហូបមិនគប្បីនេះជាបន្ទាន់។

តាមរយៈសារាចរណែនាំនាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រសួងទេសចរណ៍ ក៏បានអំពាវនាវបន្ថែមដល់គ្រប់អាជីវកម្មទេសចរណ៍ទាំងអស់ផងដែរ មិនត្រូវប្រើប្រាស់ឈ្មោះមុខម្ហូបទាំងឡាយណាដែលប៉ះពាល់ដល់សាសនា និងសីលធម៌សង្គមខ្មែរជាដាច់ខាត។

ក្នុងករណីល្មើសនឹងសារាចរណែនាំនេះ អាជីវកម្មនោះ នឹងទទួលរងនូវការពិន័យតាមប្រកាសរួមស្ដីពី ការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះអ្នកប្រព្រឹត្តល្មើសនឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្ដីពីទេសចរណ៍៕

អត្ថបទដែលជាប់ទាក់ទង