ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្គោលភ្លើងលើមហាវិថីឈ្នះឈ្នះ ចាប់ផ្តើមដាក់អោយដំណើរការជាបណ្តើរៗហើយ គ្រោងបញ្ចប់នៅដើមខែវិច្ឆិកានេះ

81

 

ភ្នំពេញ៖ ដើម្បីអោយកំណាត់មហាវិថីឈ្នះឈ្នះ ឬផ្លូវកប់ស្រូវ ចាប់ពីផ្លូវរទេះភ្លើងបាត់តំបងទៅដល់ផ្លូហាណូយ កាន់តែមានសោភណ្ឌភាព កាត់បន្ថយបានការគ្រោះថ្នាក់ចរាចរនិងបទល្មើសផ្សេងៗទៀតនោះ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចដាក់បង្គោលភ្លើងបំភ្លឺសាធារណៈដែលមានរហូតដល់ទៅជិត៣០០បង្គោល ស្របពេលដែលកំណាត់ផ្លូវមួយនេះមានប្រជាពលរដ្ឋធ្វើចរាចរយ៉ាងមមាញឹកនោះ។

   លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានមានប្រសាសន៍អោយដឹងថា មហាវិថី ឈ្នះឈ្នះ ឬផ្លូវកប់ស្រូវ រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងដាក់បង្គោលភ្លើងដោយចាប់ផ្តើម ពីផ្លូវរទេះភ្លើងបាត់តំបងទៅដល់ផ្លូវហាណូយ ដែលមានប្រវែង១២,៦គីឡូម៉ែត្រ និងមានបង្គោលភ្លើងចំនួន២៨៥ដើម ។

   លោក សាំ ពិសិដ្ឋ បានបន្តថា គម្រោងនេះបានចាប់ផ្តើមដាក់តាំងពីដើមខែកញ្ញា ឆ្នាំ២០១៨មក ហើយគ្រោងបញ្ចប់ ដើមខែវិច្ឆិកា២០១៨ ខណៈដែរ យើងបាននឹងកំពុងដាក់អោយដំណើរបំភ្លឺជូនប្រជាពលរដ្ឋបានចំនួន៥២បង្គោលហើយនោះ៕

អត្ថបទដែលជាប់ទាក់ទង