ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីររៀបចំដែនដី ខេត្តព្រះសីហនុ ផ្ដល់បណ្ណកម្មសិទ្ធ ដីធ្លី ជាង២៦៨បណ្ណ ដល់ប្រជាពលរដ្ឋនៅភូមិ៣ ឃុំអូត្រះ ស្រុកស្ទឹងហាវ

39

ព្រះសីហនុ ៖ នាព្រឹកថ្ងៃអង្គារ៍ ទី២៦ ខែមេសា ឆ្នាំ ២០២២ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានផ្ដល់ប័ណ្ណកម្មសិទ្ធដីធ្លីជូនដល់ប្រជាពលរដ្ឋ ក្រោមអធិបតីភាពលោក លៀម សូដា អភិបាលរងខេត្តព្រះសីហនុ និងលោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ផ្តល់ជូនបងប្អូនពលរដ្ឋនៅភូមិ៣ ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលមានការចូលរួមពីលោកអភិបាលស្រុក ក្រុមប្រឹក្សាស្រុក មេឃុំ មេភូមិ មន្រី្តពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋ នៅសាលាឃុំអូត្រេះ ។

លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានឲ្យដឹងថា បច្ចប្បន្ននេះ ក្រុមការងារ បច្ចេកទេស ឬ ក្រុមវាល កំពុងយកចិត្តទុកដាក់ក្នុងការចុះទៅ ស្រង់ទិន្នន័យវាស់វែង កំណត់ព្រំដីជាបន្ដបន្ទាប់ ដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដីដោយសហការជាមួយមន្ដ្រីសង្កាត់-ឃុំនិងមេភូមិ ដើម្បីជម្រុញការងារនេះ ឲ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋ។

លោក លៀម សូដា អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថាដីគឺជាអាយុជីវិត មានតែដី គ្មានបណ្ណ សម្គាល់ គឺមិនប្រសើរឡើយ នៅពេលនេះបងប្អូនមានបណ្ណសំគាល់ដីធ្លីរបស់ខ្លួនហើយ សូមបងប្អូនថែរក្សាវាឲ្យបានល្អ ព្រោះវាផ្តល់នូវសារៈប្រយោជន៍ដល់បងប្អូន ដោយធានាបាននូវភាពកក់ក្តៅ សុវត្ថិភាពដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីពេញលេញ ហើយវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនៈវត្ថុទៀតសោត មានសារៈសំខាន់សំរាប់ធ្វើជាភស្តុតាង នូវការកាន់កាប់ដីធ្លីរបស់ខ្លួន និងចៀសវាងបាននូវការរំលោភបំពានលើដីធ្លី។ ប័ណ្ណនេះ បងប្អូនអាច យកទៅដាក់ធនាគារ ដើម្បីយកថវិកា មកប្រកបរបរអាជីវកម្មផ្សេងៗបានថែមទៀត។

ម្យ៉ាងទៀតវាមានសារៈសំខាន់ដល់ រដ្ឋព្រោះវា ផ្តល់លទ្ធភាពយ៉ាងធំធេងក្នុងការគ្រប់គ្រងដីធ្លី និងរៀបចំឲ្យមានសណ្តាប់ធ្នាប់ល្អប្រសើរ និងសំរួលដល់ការធ្វើផែនការ ប្រើប្រាស់ដីធ្លីបានសមស្របនិងគ្រប់គ្រងដីធ្លីបានល្អប្រសើរ ជាមូលដ្ឋានឲ្យរដ្ឋគឹតគូរប្រមូលចំណូលថវិកាជាតិនិងផ្តល់ លក្ខណៈងាយស្រួលក្នុងការជំរុញ កិច្ចការវិនិយោគលើកស្ទួយសេដ្ឋជាតិបានកាន់តែប្រសើរ ៕

អត្ថបទដែលជាប់ទាក់ទង