កម្មកររោងចក្រ ជីមលី ផ្ទុះការតវ៉ាជាថ្មី
ភ្នំពេញ៖ កម្មកររោងចក្រកាត់ដេរ ជីម លី (Ghim Li) រាប់រយនាក់ បានតវ៉ាជាថ្មីម្តងទៀត ដោយបិទផ្លូវជាតិលេខ៤
ត្រង់ចំមុខទីបញ្ជាការកងទ័ពជើងគោក ថ្ងៃទី១៧ ខែ កញ្ញា ឆ្នាំ២០១៨ ដើម្បីទាមទារឲ្យថៅកែរោងចក្រនេះ ដោះស្រាយសំណងអតីតភាពការងារ ជូនពួកគេ ដោយក្រុមកម្មករបានអះអាងថា រោងចក្រនេះត្រូវបានបីទ្វារ ដោយប្តូឈ្មោះ
និងប្តូរទីតាំងទៅកន្លែងផ្សេង។
រោងចក្រ ជីមលី ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ។ ការតវ៉ានេះជាថ្មីរបស់ក្រុមកម្មករនេះ ក្រោយពីទាមទារលុយបំណាច់ឆ្នាំ លុយអត្ថប្រយោជន៍ផ្សេងៗ ច្រើនថ្ងៃមកហើយ តែមិនទាន់បានសម្រេច ៕