ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមរដ្ឋមន្ត្រី ស៊ុយ សែម បានស្នើឱ្យសមាគមន៍ជប៉ុន បន្តកៀរគរអ្នកវិនិយោគបន្ថែមមកកម្ពុជា

37

ភ្នំពេញ៖ ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល និងគណៈប្រតិភូវិនិយោគិនជប៉ុន ដែលដឹកនាំដោយ ឯកឧត្តម Fumaiki TAKAHASHI ប្រធានសមាគមន៍ជប៉ុន​កម្ពុជា​ និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា​ , ឱកាសបង្កើនល្បឿនអន្តរកាល ថាមពលជាមួយវិស័យឯកជនជប៉ុន ។

ក្រោយជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល និងគណៈប្រតិភូវិនិយោគិនជប៉ុន ដែលដឹកនាំដោយ ឯកឧត្តម Fumaiki TAKAHASHI ប្រធានសមាគមន៍ជប៉ុន​កម្ពុជា​ និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា​ ភាគីជប៉ុនបានស្វែងយល់អំពីតួនាទីភារកិច្ច និងការគ្រប់គ្រងវិស័យរ៉ែ ថាមពល និងប្រេងកាត។

វិនិយោគិនជប៉ុន មានចំណាប់អារម្មណ៍អំពីការវឌ្ឍននៃវិស័យថាមពលនៅកម្ពុជា ជាពិសេសគឺការបង្កើនល្បឿនអន្តរកាលថាមពល ដែលជាការអភិវឌ្ឍថាមពលស្អាត ថាមពលដើរដោយពន្លឺព្រះអាទិត្យ អាចសន្សំសំចៃថាមពលបានខ្ពស់ និងមានអព្យាក្រឹត្យកាបូន។

ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យសមាគមន៍ជប៉ុន បន្តកៀគរអ្នកវិនិយោគបន្ថែមមកកម្ពុជា ក្នុងនោះគួរពិនិត្យបន្ថែមលើការវិនិយោគក្នុងឧស្សាហកម្មរ៉ែ និងប្រេងកាត។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ដែលតែងតែគិតគូរ​ និងជួយដល់ការអភិវឌ្ឍវិស័យក្រសួង ក្នុងនោះរួមមាន ការសិក្សាស្រាវជ្រាវសក្តានុពលរ៉ែ ការផ្តល់ជំនួយហិរញ្ញវត្ថុក្នុងការសាងសង់រោងចក្រថាមពលអគ្គិសនី ការសាងសង់ខ្សែបណ្តាញបញ្ជូន គ្រឿងបរិក្ខាអគ្គិសនីជាដើម៕

អត្ថបទដែលជាប់ទាក់ទង