សម្ដែងពេលទទួលទង់ នៅវៀតណាមនឹង ទាក់ទាញប្រទេសជាសមាជិកអាស៊ានទាំងអស់
ភ្នំពេញ៖ការសម្ដែងពេលទទួលទង់ពេលបិទស៊ីហ្គេមនៅវៀតណាមដើម្បីផ្ទេរឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះបន្តនោះវានឹងទាក់ទាញចិត្តបណ្ដាប្រទេសជាសមាជិកអាស៊ានទាំងអស់ឲ្យមកកម្ពុជាដើម្បីចូលរួមប្រកួតស៊ីហ្គេមលើកទី៣១ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
នេះជាការលើកឡើងរបស់ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិ
រៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC) ។ឯកឧត្តមបន្តថាឯកឧត្តមបណ្ឌិតថោង ខុនអនុប្រធាន
អចិន្ត្រៃយ៍ CAMSOC និងលោកជំទាវភឿន សកុណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈជា
អនុប្រធាន CAMSOCនឹងពិនិត្យដោយ ផ្ទាល់ពីការសម្ដែងសាកល្បងនៃពិធីទទួលទង់នេះ ។
ថ្លែងក្រោយកិច្ចប្រជុំគណៈអចិន្ត្រៃយ៍CAMSOCម្សិលម៉ិញឯកឧត្តមអគ្គលេខាធិការបញ្ជាក់ថាកិច្ចប្រជុំគឺផ្ដោតទៅលើកម្មវិធីទទួលទង់ស៊ីហ្គេមនៅវៀតណាមដែលមានកម្មវិធីសម្ដែង
សិល្បៈដែលជាវប្បធម៌របស់កម្ពុជាដែលការសម្ដែងនេះនឹងទាក់ទាញអារម្មណ៍បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ទាំង១១ឲ្យមកកម្ពុជានៅឆ្នាំ២០២៣ ។ សូមបញ្ជាក់ថាការសម្ដែងក្នុងពិធីទទួល
ទង់នេះមានរយៈពេលប្រមាណជា១០នាទី ។
ឯកឧត្តម បានបង្ហើបឲ្យដឹងទៀតផងដែរថានៅថ្ងៃអង្គារ៍ សប្តាហ៍ក្រោយនេះ ថ្ងៃទី៣ ឧសភាយើងនឹងធ្វើការទៅពិនិត្យមើលផ្ទាល់ពីការហាត់សម និងការធ្វើពិធីសម្ដែងសាកល្បង ជូនថ្នាក់ដឹកនាំទាំងពីរ គឺឯកឧត្តមបណ្ឌិត ថោង ខុន និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿន សកុណាដើម្បីឯកឧត្តមរដ្ឋមន្ត្រីលោកជំទាវរដ្ឋមន្ត្រីបានពិនិត្យចុងក្រោយនិងកែលំអនូវចំនុចខ្វះខាតនឹងជួយឲ្យយោបល់ដើម្បីត្រៀមទទួលទង់ស៊ីហ្គេមនៅវៀតណាមគឺទទួលដោយមានភាពអស្ចារ្យមួយ ដែលទាញអារម្មណ៍របស់គេឲ្យមកកម្ពុជា ជាបន្តនៅក្នុងឆ្នាំ២០២៣។ អ៊ីចឹង នេះគឺជាលទ្ធផលនៃកិច្ចប្រជុំថ្ងៃនេះពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ហើយបានឯកភាពគ្នាពីលក្ខខណៈបច្ចេកទេស ដោយឯកឧត្តមបណ្ឌិត ថោង ខុន បានវាយតម្លៃខ្ពស់ ក្នុងកិច្ចប្រជុំនេះថា យើងបានកំណត់ច្បាស់ក្នុងទស្សនវិស័យនិងភាពច្បាស់លាស់មួយបន្តទៀតហើយអ៊ីចឹងអត់
មានឧបសគ្គអីផ្សេងទៀតទេ។
សូមបញ្ជាក់ថា ក្នុងទស្សនីយភាពនេះ មានការសម្តែងរបាំ ការបង្ហាញពីស្លាកសញ្ញា និមិត្តសញ្ញាបាវចនាស៊ីហ្គេម២០២៣«កីឡារស់ក្នុងសន្តិភាព»ចម្រៀងស្វាគមន៍ប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់មកស៊ីហ្គេមនៅកម្ពុជានិងការសម្តែងក្បាច់គុនល្បុក្កតោដែលបង្ហាញពីប្រភេទកីឡាអត្តសញ្ញាណជាតិកម្ពុជា នៅក្នុងពិធីជាប្រវត្តិសាស្ត្រមួយនេះ ឆ្ពោះមកកម្ពុជា ក្នុងស៊ីហ្គេម នាខែឧសភា ២០២៣៕