ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថភ្លើងល្បឿនលឿន ត្រូវបានផ្អាក ខណៈព្យុះទីហ្វុងម៉ាងឃុត បានវាយប្រហារចូលតំបន់ស្វយ័តក្វាងស៊ី

113

ព្យុះទីហ្វុងម៉ាងឃុតបានវាយប្រហារចូលតំបន់ស្វយ័តក្វាងស៊ី ចុងភាគខាងត្បូង ប្រទេសចិន នៅម៉ោងប្រហែល 11 យប់ថ្ងៃទី១៦ កញ្ញា ម៉ោងក្នុងស្រុក នៅថ្ងៃអាទិត្យ នាំមកនូវព្យុះបោកបក់ និងបង្កឱ្យមានជើងហោះហើរ រាប់រយជើង នៅព្រលានយន្តហោះអន្តរជាតិ ណាននីវវ៉ូគូ ត្រូវបានផ្អាក។

ព្យុះសង្ឃរា បានវាយប្រហារតំបន់ស្វយ័តក្វាងស៊ី ចុងភាគខាងត្បូង ប្រទេសចិន កាលពីថ្ងៃចន្ទ។ / VCG

ទូរទស្សន៍ចិន CCTV បានរាយការណ៍ថា មនុស្សជាង 250.000 នាក់ មកពីខេត្តនេះ ត្រូវបានផ្លាស់ទីលំនៅ ដោយសារព្យុះទីហ្វុង។

នៅពេលដែលព្យុះទីហ្វុងម៉ាងឃុត បានធ្វើដំណើរឆ្ងាយពីហុងកុង តំបន់រដ្ឋបាលពិសេសចិន និងខេត្តក្វាងទុង ភាគខាងត្បូងប្រទេស ចាប់ពីម៉ោង 7 ព្រឹក ម៉ោងក្នុងស្រុក នៅថ្ងៃចន្ទ រថភ្លើងល្បឿនលឿន ឆ្លងកាត់តាមបណ្ដោយផ្លូវរថភ្លើងប៉េកាំង – ក្វាងចូវ និង ផ្លូវរថភ្លើងសៀមអាន – ស៊ិនជិន បានបន្តប្រតិបត្តិការ។

រថភ្លើងផ្លូវដែកល្បឿនលឿន បានបន្តប្រតិបត្តិការ ខណៈដែលព្យុះទីហ្វុងម៉ាងឃុត បានផ្លាស់ទីឆ្ងាយ ពីខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន។ / VCG

ព្រលានយន្តហោះនៅ Shenzhen បានបន្តប្រតិបត្តិការ សម្រាប់ជើងហោះហើរ ទៅកាន់និងមកពីហុងកុង ចាប់ពីម៉ោង 8 ព្រឹកដល់ម៉ោងក្នុងស្រុក។

ព្យុះទីហ្វុងម៉ាងឃុត បានបោកបក់នៅខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន ដែលមានល្បឿន អតិបរមា 45 ម៉ែត្រ ក្នុងមួយវិនាទី នៅវេលាម៉ោង 5 ល្ងាច នាថ្ងៃអាទិត្យ។ មនុស្សពីរនាក់ត្រូវបានសម្លាប់ និងជាង 200 នាក់ បានរងរបួស ខណៈដែលវាបានរអិល ចូលក្នុងប្រទេសចិន៕

អត្ថបទដែលជាប់ទាក់ទង