នគរបាលស្រុកមោងឫស្សី បង្រ្កាបករណី គប់កញ្ចក់រថយន្ត ឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន០២នាក់
ស្រុកមោងឫស្សី ៖ កកាលពីថ្ងៃទី២៦ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១០និង៤០នាទីព្រឹកលើផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី១ ភូមិស្ទឹងចក ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបងមានករណី ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ង ន់ទោស(គប់កញ្ចក់រថយន្ត) បានកើតឡើង ដែលករណីនេះបង្កដោយជនសង្ស័យចំនួន០២នាក់ជិះម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០២១ ពាក់ស្លាកលេខបាត់ដំបង1AM0178បានធ្វេីសកម្មភាពយកដុំថ្មគប់ទៅលេីកញ្ចក់រថយន្តមួយគ្រឿងម៉ាកហុីយ៉ាន់ដាយ ពណ៌ក្រហម ធុនបែនដឹកដី បើកបរដោយឈ្មោះ សុវណ្ណ កាសុី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិតាង៉ែន ឃុំតាគ្រៀម ស្រុកបាណន់ ខេត្តបាត់ដំបងខណៈដែលរថយន្តកំពុងបេីកបរលេីដងផ្លូវបណ្ដាលឱ្យបែកកញ្ចក់មើលខាងក្រោយចំហៀងផ្នែកខាងឆ្វេង០១កន្លែង និងស្រាំកញ្ចក់ខាងមុខចំហៀងខាងឆ្វេងចំនួន០២កន្លែង ។
នៅពេលកេីតហេតុនិងបន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះនិងអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឬស្សី បានដឹកនាំកម្លាំងផ្នែកជំនាញរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃតូច ស្រាវជ្រាវនិងឃាត់ខ្លួនជនស័ង្សយទាំងពីរនាក់នោះគឺ៖
១- ឈ្មោះ ធីម លីណា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (អ្នកបើកម៉ូតូ) ។
២-ឈ្មោះ វឿត ជាវៃ ភេទប្រុស អា យុ២០ឆ្នាំ រស់នៅភូមិជ្រៃ២ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (អ្នកជិះពីក្រោយ)។
ដកហូតវត្ថុតាងមានដុំថ្ម ដែលជនសង័្សយប្រេីប្រាស់ក្នុងការធ្វេីសកម្មភាពគប់លេីរថយន្តនិងម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរី២០២១ ស្លាកលេខ1AM-0178 ។
លោកវរសេនីយ៍ឯក ស គឹមឡុង បានឱ្យដឹងថា នៅក្រោយពេលធ្វេីការសាកសួរជនសង័្សយបានឆ្លេីយសារភាពថា គេទាំងពីរនាក់ពិតជាបានយកដុំថ្មគប់ទៅលេីរថយន្តខាងលេីទាំងថ្ងៃប្រាកដមែន ដោយសារគេខឹងនឹងរថយន្តនេះបេីកបរចង់កៀរពួកគេដែលកំពុងជិះលេីដងផ្លូវ ប៉ុន្តែខាងអ្នកបេីកបររថយន្តគេមានភស្តុតាងនៅក្នុងកាមេរ៉ាដែលបំពាក់លេីរថយន្តនោះមកបញ្ជាក់ថា រថយន្តរបស់គាត់មិនបានបេីកបរដូចការលេីកឡេីងរបស់ជនសង័្សយនោះទេ។
ទោះជាយ៉ាងណានៅពេលនេះនគរបាលស្រុកមោងឫស្សីបានឃាត់ខ្លួននិងរៀបចំសំណុំរឿងបញ្ជូនជនសង័្សយទាំងពីរនាក់មកកាន់ការិយាល័យជំនាញ អនុវត្តបន្តតាមផ្លូវច្បាប់៕