នគរបាលខណ្ឌមានជ័យ បង្រ្កាបក្មេងទំនើង បង្ហោះម៉ូតូតាមផ្លូវសាធារណៈ
ភ្នំពេញ ៖ ដោយអនុវត្តតាមការណែនាំ និងបទបញ្ជាជាប្រចាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០០:៥០នាទីរំលងអាធ្រាត្រ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការបង្រ្កាបក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ចំនួន០៣នាក់ នៅចំណុចមុខធនាគារកាណាឌីយ៉ា ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ច បានអោយដឹងថា ក្មេងប្រុសទំនើងទាំង ០៣នាក់៖ មាន ១- ឈ្មោះ វន វីរៈ ភេទ ប្រុស, ២-ឈ្មោះ សួន ណារ៉េត ភេទ ប្រុស, ៣- ឈ្មោះ គន្ធា ចាន់ថេណា ភេទ ប្រុស។
លោក អ៊ុក បូនីន អធិការខណ្ឌមានជ័យ បានអោយដឹងថា ក្រោយពីសមត្ថកិច្ចបានធ្វើ ការណែនាំអប់រំ និងធ្វើកិច្ចសន្យារួចហើយ សមត្ថកិច្ចបានហៅអាណាព្យាបាលមកយកទៅអប់រំបន្ត បន្ទាប់សមត្ថកិច្ចអនុញ្ញាតឲ្យក្មេងទំនើង និងប្រគល់ម៉ូតូឲ្យវិញប្រលប់ទៅផ្ទះវិញ៕