ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តបុក បុរសម្នាក់ស្លាប់ ពេលជិះម៉ូតូ ហើយបើករត់បាត់

141


ភ្នំពេញ​ ៖ ​បុរសបានស្លាប់ពេលកំពុងជិះតាមផ្លូវជាតិលេខ៣ ដោយត្រូវរថយន្តមិនស្គាល់ម៉ាក បើកបុកពេញទំហឹង ហើយបើករត់គេចខ្លួនបាត់ បន្សល់​ទុកសព​​លើដងផ្លូវ​​ ក្រោមតំណក់ភ្លៀង ។ គ្រោះថ្នាក់ចរាចរ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃចន្ទ​ ទី១៧​ ខែកញ្ញា​ ឆ្នាំ២០១៨នេះ ស្ថិតលើកំណាត់ជាតិលេខ៣ ចន្លោះ​គីឡូម៉ែត្រលេខ៣១.៣២ ក្នុងភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល​។

ជនរងគ្រោះឈ្មោះ ទិត​ បាន អាយុ៣១ឆ្នាំ ជិះម៉ូតូ Nex ពណ៌ស ស្លាកលេខតាកែវ 1N-7349 មានស្រុកកំណើតនៅម្ដុំផ្សារ​ស័ង្កសី ឃុំព្រៃស្លឹក ស្រុកទាំង​ ខេត្តតាកែវ​ ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់ បានប្រាប់ឲ្យដឹងថា នៅមុនកើតកើតហេតុ​ គេឃើញជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ធ្វើដំណើរមកដល់កន្លែងកើតហេតុ​ ស្រាប់តែមានរថយន្តមួយគ្រឿង​ បើកយ៉ាងលឿន ទៅបុកម៉ូតូជនរងគ្រោះ ហើយបើករត់គេចខ្លួនបាត់ ។ ​

ក្រោយពេលកើតហេតុសម្ថកិច្ចមូលដ្ឋាន បានចុះមកជួយសម្រួលចរាចរណ៍ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងរាយការណ៍ ទៅកាន់សមត្ថកិច្ចជំនាញស្រុកកណ្ដាលស្ទឹង ចុះមកធ្វើការវាស់វែង ​នឹងយកម៉ូតូទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ​ដើម្បី​រង់ចាំសាច់ញាតិយកឯកសារ​ មកទទួលយកទៅវិញ៕

អត្ថបទដែលជាប់ទាក់ទង