ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពហុកីឡដ្ឋានជាតិអូឡាំពិក នឹងបើកប្រើប្រាស់វិញ

381

ភ្នំពេញ៖ពហុកីឡដ្ឋានជាតិអូឡាំពិកដែលត្រូវបានបិទដើម្បីប្រើប្រាស់ជាបណ្ដោះអាសន្នដើម្បីព្យាបាលអ្នកដែលកើតជម្ងឺកូវីដ១៩នោះនឹងត្រូវបើប្រើប្រាស់សម្រាប់វិស័យកីឡាឡើងវិញហើយ ។

សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានណែនាំឲ្យមន្ត្រីពាក់ព័ន្ធពិភាក្សាគ្នាផ្ទេរអ្នកជំងឺកូវីដ១៩ចេញពីពហុកីឡដ្ឋានជាតិអូឡាំពិកទៅព្យាបាលនៅមន្ទីរពេទ្យផ្សេងដើម្បីយកពហុកីឡដ្ឋានជាតិអូឡាំពិក ទៅឲ្យផ្នែកកីឡាវិញ។
ប្រសាសន៍ណែនាំរបស់សម្តេចតេជោហ៊ុនសែនបានថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលនិងផ្តល់អនុសាសន៍ដល់ប្រតិភូកីឡា កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣១ នៅប្រទេសវៀតណាម នាព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២ម្សិលម៉ិញនេះ។

យោងតាមស្ថានភាពបច្ចុប្បន្ន ដោយសារតែអ្នកជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ មានការថយចុះនោះ សម្ដេចតេជោ ហ៊ុនសែនបានណែនាំឲ្យក្រសួងសុខាភិបាលអាជ្ញាធររាជធានីភ្នំពេញនិងមន្ត្រីពាក់ព័ន្ធផ្សេងទៀតត្រូវពិភាក្សាគ្នាដើម្បីផ្ទេរអ្នកជំងឺកូវីដ១៩ចេញពីពហុកីឡដ្ឋានជាតិអូឡាំពិកទៅព្យាបាលនៅមន្ទីរពេទ្យផ្សេងវិញ។ពហុកីឡដ្ឋានជាតិអូឡាំពិកត្រូវផ្ដល់
ជូនទៅផ្នែកកីឡាវិញដើម្បីហ្វឹកហាត់សម្រាប់ការប្រកួតកីឡាសំខាន់ៗ នាពេលខាងមុខ។

សម្ដេចតេជោបានមានប្រសាសន៍ណែនាំថាស្តាតអូឡាំពិករបស់យើងបានផ្ទេរច្រើនហើយ ប៉ុន្តែខ្ញុំមិនចង់ឲ្យបន្តទៀតទេ អ៊ីចឹងសូមពិភាក្សាគ្នាអាចនឹងយកអ្នកជំងឺរបស់យើងទៅដាក់នៅមន្ទីរពេទ្យហ្លួងម៉ែឬទៅចាក់អង្រែដើម្បីប្រគល់ស្តាតសម្រាប់ការជួសជុលឲ្យហើយព្រោះយើងនៅសល់ពេលតែមួយឆ្នាំទៀតទេការប្រកួតស៊ីហ្គេមនឹងមកដល់ហើយយើងក៏យកកន្លែងនឹងធ្វើការហ្វឹកហាត់បន្ថែមទៀតដែរ»។

គួររំឮកដែរថា សាលា រាជ ធានីភ្នំពេញ និង ក្រសួង សុខាភិបាល បាន ប្រកាស យក ពហុកីឡដ្ឋានជាតិ អូឡាំពិក សម្រាប់ ជាទីកន្លែង ព្យាបាល អ្នក កើត ជំងឺកូវីដ-១៩ តាំងពីខែមេសាឆ្នាំ២០២១កន្លងទៅដោយសារការរីករាលដាលខ្លាំងនាពេលនោះ ដែលជាហេតុតម្រូវឲ្យវិស័យកីឡានានា រួមទាំងការហ្វឹកហាត់នៅទីនោះត្រូវបានផ្ទេរចេញទៅហ្វឹកហាត់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

បច្ចុប្បន្នហេដ្ឋារចនាសម្ព័ន្ធកីឡាមួយចំនួនធំត្រូវបានផ្ទេរសម្រាប់ឲ្យសហព័ន្ធកីឡាជាតិមួយចំនួនបានប្រើប្រាស់ជាបណ្ដើរៗផងដែរ៕

អត្ថបទដែលជាប់ទាក់ទង