ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលស្រុករមាសហែក ឃាត់អ្នកភូមិមិនឱ្យរៀនពីវិធីសាស្រ្តចិញ្ចឹមមាន់ ក្នុងសហគមន៍

123


ស្វាយរៀង៖ អង្គការខុមហ្វ្រែល នៅថ្ងៃទី១៧ខែកញ្ញានេះ បានផ្សាយលើផេកហ្វេសប៊ុកថា សមត្ថកិច្ចនគរបាលប៉ុស្តិ៍និងអធិការស្រុក បានចុះឃាត់ វគ្គបណ្តុះបណ្តាលបង្រៀនពីវិធីចិញ្ចឹមមាន់តាមបែបធម្មជាតិ និង ការផ្សំចំណីមាន់តាមបែបធម្មជាតិ របស់ប្រជាសហគមន៍ នៅភូមិត្រពាំងពពេល ឃុំអំពិល ស្រុករមាហែកខេត្តស្វាយរៀង ។

ប្រភពដដែលបានបន្តថា ការចុះឃាត់ប្រជាសហគមន៍នៅពេលនេះ បង្កឲ្យប្រជាពលរដ្ឋតូចចិត្តជាខ្លាំង ខណៈដែលតំណាងប្រជាសហគមន៍ ហៅទង្វើនេះថា ការគំរាមកំហែង និងរារាំងការអភិវឌ្ឍន៍ កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ។
អាជ្ញាធរមិនឲ្យបើកវគ្គបណ្ដុះបណ្ដាល ចិញ្ចឹមមាន់ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ អាជ្ញាធរប៉ូសិលប៉ុស្តិ៍ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង ។ សមាគម CCFC មិនត្រូវឲគាំទ្រ និង រៀបចំ វគ្គបណ្ដុះបណ្ដាល ស្ដីពីជំនាញចិញ្ចឹមមាន់ តាមគោលការណ៍ធម្មជាតិ ដល់សមាជិកសមាគម នៅក្នុងសហគមន៍កសិកររមាសហែក បើទោះបីជាប្រជាពលរដ្ឋបានធ្វើការជូនដំណឹង និងយល់ព្រម ពីសំណាក់មេភូមិ មេឃុំ និងការិយាល័យកសិកម្មស្រុកក៏ដោយ ។

តំណាងប្រជាសហគមន៍ភូមិពពេល អ្នកស្រី ខៀវ សារ៉ុន បានប្រាប់ថា មុនបើកវគ្គបណ្តុះបណ្តាល ពីវិធីចិញ្ចឹមមាន់នេះ អ្នកភូមិបានទៅសុំការអនុញ្ញាតិ ពីអភិបាលស្រុក និង ការិយាល័យកសិកម្មស្រុករួចហើយ ហើយក៏បានទទួលការយល់ព្រមឯកភាពដែរ។ ប៉ុន្តែដល់ពេលសមត្ថកិច្ច ចុះមកបិទវគ្គបណ្តុះបណ្តាលវិញ នគរបាលប្រាប់ថា អ្នកភូមិថា មកពីអ្នកភូមិមិនសុំច្បាប់ជួបជុំគ្នា ពីសាលាខេត្ត។

អ្នកស្រី បានហៅទង្វើនេះថា ជាទង្វើដែលបង្អាក់ការចង់ចេះ ចង់ដឹង របស់អ្នកភូមិ ហើយអ្នកស្រី ស្នើឱ្យសមត្ថកិច្ចថ្នាក់លើ មេត្តាអន្តរាគមន៍ដោះស្រាយ ចំពោះរឿងនេះផង។
នាយប៉ុស្តិ៍នគរបាលនិងរដ្ឋបាលឃុំអំពិល ស្រុករមាហែក ខេត្តស្វាយរៀងលោក ញ៉ាញ់ ផែន ប្រាប់ថា លោកមិនទាន់អាចបញ្ជាក់ ពីករណីនេះលម្អិតនៅឡើយ ។

វគ្គបណ្តុះបណ្តាលចែករំលែកបទពិសោធន៍គ្នា ពីវិធីចិញ្ចឹមមាន់របស់ប្រជាសហគមន៍ នៅភូមិត្រពាំងពពេល មានអ្នកចូលរួមចំនួន៣៤នាក់ ដែលមកពី៣៤គ្រួសារ រស់នៅស្រុករមាហែក ខេត្តស្វាយរៀង។
វគ្គបង្រៀននេះ ក្នុងបំណងសំខាន់ពីវិធីចិញ្ចឹមមាន់ ការជ្រើសរើសពូជមាន់បានសមស្របតាមលក្ខណៈបច្ចេកទេស ជ្រើសរើសទីតាំង និងរៀបចំកន្លែងសង់ទ្រុងបានត្រឹមត្រូវ តាមវិធីសាស្រ្ត ចំណីមាន់ ផ្តល់សមត្ថភាពដក់ពួកគេ ក្នុងការផលិតចំណីមាត់ដោយខ្លួនឯង ផ្តល់សមត្ថភាពដល់ពួកគេក្នុងការព្យាបាលជំងឺ និងផ្តល់វ៉ាក់សាំងមាន់ តាមគោលការណ៍ធម្មជាតិ ដើម្បីលើកស្ទួយកម្រិតជីវភាព របស់ប្រជាពលរដ្ឋ ជាដើម៕

អត្ថបទដែលជាប់ទាក់ទង