ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វៀតណាមរំពឹងថា នឹងរកបានមេដាយមាស ចំនួន១០៤គ្រឿង

62

ភ្នំពេញ៖ក្នុងនាមជាម្ចាស់ផ្ទះវៀតណាមបានដាក់គោលដៅចង់ឈ្នះមេដាយមាស ១០៤គ្រឿង ដើម្បីឈរនៅកំពូលតារាងនៃបញ្ជីមេដាយសរុប ក្នុងព្រឹត្តិការណ៍កីឡាដ៏ធំបំផុត ប្រចាំតំបន់ សម្រាប់លើកទី៣១ នៅឆ្នាំនេះ បន្ទាប់ពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ កាលពីស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅហ្វីលីពីន ជាមួយនឹងការឈ្នះមេដាយសរុប ២៨៨មេដាយ ក្នុងនោះ មេដាយមាស ៩៨គ្រឿង, ប្រាក់ ៨៥គ្រឿង និងសំរឹទ្ធ ១០៥គ្រឿង។

ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ (SEA Games 31) នឹងចាប់ផ្ដើមពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ខែឧសភាដោយមានអត្តពលិកក្នុងតំបន់មកចូលរួមប្រកួតចំនួន៤០ប្រភេទកីឡា។

ការប្រកួតនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយនិងតំបន់ជិតខាងចំនួន១១នៅភាគខាងជើងនៃប្រទេសវៀតណាម។

វៀតណាម នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ កីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ (SEA Games 31) ដោយមានសមាជិកចំនួន ១,៣៤១នាក់ ក្នុងនោះមានអត្តពលិកប្រមាណ ៩៥០នាក់ រួមជាមួយគ្រូបង្វឹក វេជ្ជបណ្ឌិត និងអ្នកជំនាញ។ នេះបើយោងតាមសេចក្តីសម្រេច ចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Nguyen Van Hung កាលពីថ្ងៃទី២៧ ខែមេសា។

នេះ គឺជាចំនួនសមាជិកច្រើនបំផុត ដែលវៀតណាមបានបញ្ជូនទៅចូលរួមស៊ីហ្គេម តាមពីក្រោយដោយប្រទេសថៃ ដែលមានប្រតិភូ ៨៧០នាក់ ខណៈ ម៉ាឡេស៊ី និងហ្វីលីពីន មានប្រតិភូប្រហែល ៦៥០នាក់។
វៀតណាម បានចូលរួមស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន កាលពី ២ឆ្នាំមុន ដោយមានប្រតិភូ ៨៥៦នាក់៕

អត្ថបទដែលជាប់ទាក់ទង