មើលបញ្ជីឈ្មោះកីឡាករបាល់ទាត់ ទាំង២០រូប របស់សឹង្ហបូរីដែល ត្រូវទៅស៊ីហ្គេម
ភ្នំពេញ៖គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិសឹង្ហបូរីលោកNazri Nasirបានប្រកាឈ្មោះ
ចុងក្រោយរបស់ក្រុមបាល់ទាត់ជម្រើសជាតិសឹង្ហបូរីទាំង២០រូបដែលត្រូវទៅចូលរួមស៊ីហ្គេមនៅវៀតណាមហើយ ។
ក្រុមនេះនឹងធ្វើដំណើរទៅកាន់ប្រទេសវៀតណាម នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ហើយចាប់ផ្តើមយុទ្ធនាការក្នុងពូល B របស់ពួកគេជាមួយឡាវ និងជួបជាមួយថៃ កម្ពុជា ម៉ាឡេស៊ី ជាបន្តបន្ទាប់។
ការជ្រើសរើសចុងក្រោយត្រូវបានកាត់ចេញពីបញ្ជីបឋមកីឡាករចំនួន ២៧នាក់ ដែលបានធ្វើការហ្វឹកហាត់ចាប់តាំងពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។
អ្នកចាំទីវ័យច្រើនជាងគេនៅក្នុងក្រុម គឺកីឡាករ Zaiful Nizam (អាយុ៣៤ឆ្នាំ), ខ្សែការពារ Syahrul Sazali (២៣ឆ្នាំ) និងខ្សែបម្រើ Zulfahmi Arifin (៣០ឆ្នាំ) ត្រូវបានជ្រើសរើសដើម្បីបំពេញកូតាកីឡាករលើសអាយុចំនួន ៣នាក់។ ជាមួយគ្នានេះ វានឹងក្លាយជាការបង្ហាញខ្លួនក្នុងស៊ីហ្គេម លើកដំបូងសម្រាប់កីឡាករវ័យ ៣៤ឆ្នាំ Zaiful Nazim ក៏ដូចជាកីឡាករ U-23 ចំនួន ១៣នាក់ផ្សេងទៀតផងដែរ។
ដោយឡែក កីឡាករដ៏សំខាន់បងប្អូនបង្កើត ២នាក់ Irfan Fandi និង Ikhsan Fandi ក៏នឹងត្រូវអវត្តមានក្នុងបញ្ជីចុងក្រោយនេះផងដែរ ខណៈដែលក្លិបរបស់ពួកគេគឺ BG Pathum Unitedនៃលីគកំពូលថៃបានបញ្ជាក់ពីការសម្រេចចិត្តក្នុងការមិនអនុញ្ញាតឲ្យចូលរួមការប្រកួតព្រឹត្តិការណ៍ដែលធ្វើឡើងរៀងរាល់ ២ឆ្នាំម្ដងនេះ ដោយសារនៅក្រៅការប្រកួតផ្លូវការ របស់ FIFA។
គ្រូបង្វឹករបស់សិង្ហបុរី បាននិយាយថាកីឡាករ ២០នាក់ចុងក្រោយត្រូវបានជ្រើសរើស ពីព្រោះពួកគេសមនឹងទម្រង់លេងរបស់យើង ហើយបានបង្ហាញពីភាពប៉ិនប្រសប់របស់ពួកគេ ដែលពួកគេអាចលេងបានច្រើនមុខតំណែង។ ជាមួយនឹងចន្លោះពេលខ្លីៗរវាងការប្រកួត វាពិតជាមានសារសំខាន់ប្រសិនបើមានការរងរបួសឬកាលៈទេសៈដែលមិនបានមើលឃើញទុកជាមុនដូចជា កូវីដ-១៩ ជាដើម។
សំខាន់បំផុត កីឡាករទាំង ២០នាក់ បានបង្ហាញពីភាពចាស់ទុំទាំងក្នុង និងក្រៅទីលាន ហើយខ្ញុំជឿថាពួកគេនឹងធ្វើឱ្យសិង្ហបុរីមានមោទនភាពជាមួយនឹងការបង្ហាញទម្រង់លេងរបស់ពួកគេ។ខ្ញុំជឿជាក់លើពួកគេទាំងអស់ហើយខ្ញុំជឿថាកីឡាករដែលបានជ្រើសរើសនឹងផ្តល់ឱ្យទាំងអស់ និងមិនធ្វើឱ្យខ្ញុំខកចិត្តនៅវៀតណាមឡើយ។
សឹង្ហបុរីកំពុងនឹងសម្លឹងរកការឆ្លងផុតពីវគ្គជម្រុះក្នុងពូលជាលើកដំបូងចាប់តាំងពីឆ្នាំ
២០១៣។ ក្រុមនេះធ្វើបានល្អបំផុត គឺការបញ្ចប់ទៅនៅចំណាត់ថ្នាក់លេខ២ (មេដាយប្រាក់) ក្នុងឆ្នាំ១៩៨៣, ១៩៨៥ និង១៩៨៩៕