ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទឹកស្ទឹងសំរោងបានបន្តកើនឡើង ហូរហៀរពីលើផ្លូវជាតិ និងស្ពានប្រវែងប្រមាណ ៤០០ ម៉ែត្រ ក្នុងជម្រៅពី ០,៧០ ម៉ែត្រ

135

(ទាន់ហេតុការណ៍) ៖ មកដល់ម៉ោង ១៧:០០ នាទី ល្ងាចថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៨ នេះ កំណាត់ផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានសំរោង (គម ១១៦) ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ត្រូវបានអាជ្ញាធរ បិទចរាចរឆ្លងកាត់ទាំងស្រុងហើយ បន្ទាប់ពីទឹកស្ទឹងសំរោងបានបន្តកើនឡើងហូរហៀរពីលើផ្លូវជាតិ និងស្ពានប្រវែងប្រមាណ ៣០០ ទៅ ៤០០ ម៉ែត្រ ក្នុងជម្រៅពី ០,៥០ ម៉ែត្រ – ០,៧០ ម៉ែត្រ ៕

អត្ថបទដែលជាប់ទាក់ទង