លោកថាង ហ្គោដុន ក្លាយជាប្រធាន សហព័ន្ធវូស៊ូអាណត្តិទី៦
ភ្នំពេញ៖លោកថាងហ្គោដុនដែលជាអនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាត្រូវបាន ក្រសួងអប់រំ យុវជន និងកីឡាបានចេញ ប្រកាសស្តីពីការអនុញ្ញាត ទទួលស្គាល់ជាប្រធាបសហព័ន្ធវូស៊ូអាណត្តិទី៦
បន្ទាប់ ពីសមាជិកប្រតិបត្តិ អាណត្តិចាស់ អ្នកតំណាងក្លិប និងសមាគមកីឡាវ៉ូស៊ូបានបោះឆ្នោត គាំទ្រលោកជាប្រធានសហព័ន្ធនោះ ។
សម្រាប់ក្បាលម៉ាស៊ីនដឹកនាំសហព័ន្ធដែលកន្លងមកមានបញ្ហាច្រើននោះមានលោកថាង ហ្គោដុនជាប្រធានសហព័ន្ធដែលអមដោយអនុប្រធានចំនួន២រូបគឺលោកម៉ែន ម៉ាលីន និងកញ្ញាព្រាប ម៉ូនីកា ។
លោកម៉ៅ ចន្ថាវុធដែលជាអគ្គលេខាធិការចាស់នៅរក្សាតំណែងដដែលលោកហេង វណ្ណៈជាអគ្គលេខាធិការរង និងលោកស្រីឥន្ធ សុគន្ធីជាអគ្គលេខាធិការរង ។
ក្រៅពីនេះមានលោកម៉ក់ ចាន់ភិរុណជាអគ្គហិរញ្ញិក លោកកោ ឆៃហុងជាអគ្គហិរញ្ញិករង
ចំពោះសមាជិកប្រតិបត្តិធម្មតាមានអ្នកស្រីម៉ៅ ច័ន្ទសូរិយា លោកសួង ចំណាននិងលោកឃឹមសុខលាង ៕