ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នើដល់ភាគីកូរ៉េ ផ្តល់ឧបករណ៍ទប់ស្កាត់ កុំឱ្យមានការឆ្លងរលកសញ្ញា ការផ្សាយរបស់វិទ្យុ ទៅប្រព័ន្ធបញ្ជាយន្តហោះ

61


ភ្នំពេញ ៖ លោករដ្ឋមន្រ្ដីក្រសួងព័ត៌មាន ក្នុងជំនួបជាមួយអ្នកជំនាញជាន់ខ្ពស់ផ្តល់ប្រឹក្សាលើការផ្លាស់ប្តូរគោល នយោបាយ Digital របស់កូរ៉េ បានស្នើដល់ភាគីកូរ៉េ ក្នុងការផ្តល់ឧបករណ៍សម្រាប់ទប់ស្កាត់ កុំឱ្យមានការឆ្លងរលកសញ្ញា ការផ្សាយរបស់វិទ្យុ ទៅប្រព័ន្ធបញ្ជាយន្តហោះ។

លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានជួបលោក មូន ចាងហ្វាន់ អ្នក ជំនាញជាន់ខ្ពស់ផ្តល់ប្រឹក្សាលើការផ្លាស់ប្តូរគោលនយោបាយ Digital និង លោក លី ឆេហ៊ុន អ្នកជំនាញការជាន់ខ្ពស់ ផ្តល់ប្រឹក្សាលើបច្ចេកទេស នៃការផ្សាយរបស់សាធារណរដ្ឋកូរ៉េ ប្រចាំនៅក្រសួងព័ត៌មាន ដើម្បីពិនិត្យមើលការរីកចម្រើ លើប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និង ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងព័ត៌មាន។

លោក ខៀវ កាញារីទ្ធ បានស្នើដល់ភាគីកូរ៉េ ក្នុងការផ្តល់ជាសម្ភារ ឬប្រភេទឧបករណ៍សម្រាប់ទប់ស្កាត់ កុំឱ្យមានការឆ្លងរលកសញ្ញា ការផ្សាយរបស់វិទ្យុ ទៅប្រព័ន្ធបញ្ជាយន្តហោះ ដើម្បីឱ្យក្រសួងព័ត៌មាន មានវិធានការសម្រាប់អនុវត្តន៍ ទៅមុខទៀត។

លោក មូន ចាងហ្វាន់ បានបញ្ជាក់ពីការបន្តចូលរួមជួយលើ ការងារក្នុងវិស័យព័ត៌មាន និងការងារ បច្ចេកទេស បន្ដទៀតជាពិសេសខិតខំស្រាវជ្រាវ ស្វែងរកការឆ្លងប្រព័ន្ធរលកសញ្ញា របស់ហ្វ្រេកង់វិទ្យុ នៅកម្ពុជា ទៅប្រព័ន្ធរលកសញ្ញាបញ្ជាយន្តហោះ។ ទាក់ទងនឹងកិច្ចការនេះ លោកជំនាញការខាងកូរ៉េផ្តល់ជាយោបល់ដល់ ក្រសួងក្រសួង ព័ត៌មានកម្ពុជា គួរតែមានបទប្បញ្ញត្តិមួយ ដែលត្រូវមានការត្រួតពិនិត្យ ប្រព័ន្ធផ្សព្វផ្សាយគ្រប់ ស្ថានីយវិទ្យុទាំងអស់ជារៀងរាល់ឆ្នាំ បើសិនជាឃើញថា វិទ្យុណាមួយមានការឆ្លងរលកសញ្ញា នៃការផ្សាយវិទ្យុរបស់ខ្លួនទៅប្រព័ន្ធផ្សេងៗ ត្រូវបញ្ឈប់ និងធ្វើការកែតម្រូវ ៕

អត្ថបទដែលជាប់ទាក់ទង