ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​ព្រហ្មទណ្ឌ​ ឃាត់ខ្លួន​បុរស​ម្នាក់​ ករណី​លួច​ឆក់យកអាវុធ​ខ្លីរបស់មន្រ្តីនគរបាលម្នាក់​

110


​ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់ ដែលឆក់កាបូបមានអាវុធ​ខ្លី​ម៉ាក​GLOCK១៩មួយដើម របស់មន្រ្តីនគរបាលម្នាក់ ត្រូវបាននគរបាល​ការិយាល័យព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ កាលពីរសៀលថ្ងៃទី១៧ខែកញ្ញា។ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៧ កញ្ញា បាន​បង្ហាញមុខ​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ឆក់​កាបូប​តាម​ផ្លូវ​សាធារណៈ។

សូមបញ្ជាក់ថា នៅ​ថ្ងៃ​ទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៨​ កម្លាំង​ជំនាញ​របស់​ការិយាល័យ ​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​ ១​ នាក់​ នៅ​ចំណុច​ផ្ទះសំណាក់​ទិ​ត​ហួរ​ ផ្លូវលំ​ សង្កាត់​គោក​ ឃ្លាង​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ (​ឆក់​កាបូបដៃ​ ពណ៌​ ខ្មៅ​ )​ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៨​ ផ្លូវ​លេខ​២៩៤​ ភូមិ​៥​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​ ១៣​ ខែ​ សីហា​ ឆ្នាំ​ ២០១៨​ វេលា​ម៉ោង​ ១៣​ និង​ ០០​ នាទី​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ ម៉េ​ង​ វិមាន​តារា​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ មុខរបរ​នគរបាល​ស្នាក់​នៅផ្ទះ​លេខ​១៥៤​ ផ្លូវ​បេតុង​ ភូមិ​ព្រែក​តាឡុ​ង​ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ។​ សម្ភារៈ​បាត់បង់​មាន​ អាវុធ​ខ្លី​ម៉ាក​GLOCK១៩​ ពណ៌​ខ្មៅ​ លេខ​AAMY៨៦០​ផលិត​នៅ​ប្រទេស​អា​មេ​រិ​ក​ ចំនួន​១​ ដើម​ ​ បង់​អាវុធ​ខ្លី​ ចំនួន​ ១​ គ្រាប់​ចំនួន​ ១៥​ គ្រាប់​ ទូរស័ព្ទ​ដៃ​ម៉ាក​ Samsung​ GalaxyS9​ ពណ៌​ ខ្មៅ​ ស៊ី​មកា​ត​លេខ​ ០៩៧៨៧៧៨៨៨១​ ប័ណ្ណ​សម្គាល់​យានយន្ត​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AC-8798 ប័ណ្ណបើកបរ​ ចំនួន​ ១​ ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ចំនួន​ ១​ ​កាត​ATM​ ចំនួន​ ៤​ សន្លឹក​ ​ប្រាក់​រៀល​ ចំនួន​ ៤​ លាន​រៀល​ និង​ប្រាក់​ដុល្លារ​ ២០​ ដុល្លារ​អា​មេ​រិ​ក​ ។​

​ជនសង្ស័យ​ឃាត់ខ្លួន​បាន​ឈ្មោះ​ ម៉​ន​ សំនៀង​ ភេទ​ប្រុស​ អាយុ​ ២៤​ ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​លេខ​៦០E0Z​ ផ្លូវ​លេខ​១២២​ ក្រុម​៧០​ សង្កាត់​មិត្តភាព​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ ។​ ​វត្ថុ​តាង​ចាប់​យក​មាន​អាវុធ​ខ្លី​ម៉ាក​ GLOCK១៩​ ពណ៌​ខ្មៅ​ លេខ​AAMY៨៦០​ផលិត​នៅ​ប្រទេស​អា​មេ​រិ​ក​ ចំនួន​១​ ដើម​ បង់​អាវុធ​ខ្លី​ ចំនួន​ ១​ គ្រាប់​ចំនួន​ ៤​ គ្រាប់​ ជា​របស់​ជន​រង​គ្រោះ​ ឈ្មោះ​ ម៉េ​ង​ វិមាន​តារា​ ៕

អត្ថបទដែលជាប់ទាក់ទង