ចាប់ខ្លួនលោក Jack Ma បានធ្វើឱ្យភាគហ៊ុនក្រុមហ៊ុន Alibaba ធ្លាក់ចុះខ្លាំង និងខាតបង់ប្រាក់ប្រមាណ ២៦ពាន់ លានដុល្លារអាមេរិក
បរទេស៖ ភាគហ៊ុនរបស់ក្រុមហ៊ុនលក់ទំនិញអនឡាញយក្សរបស់ចិន Alibaba បានធ្លាក់ចុះរហូតដល់ ៩,៤ភាគរយនៅ ផ្សារហ៊ុនកុងហុង ដែលស្មើនឹង ២៦ពាន់លានដុល្លារអាមេរិក ហើយមូលហេតុដែលនាំឱ្យ Alibaba ខាតបង់ប្រាក់ដ៏ច្រើនសន្ធឹក នេះគឺបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានរាយការណ៍ថា មានបុគ្គលម្នាក់ ដែលមាននាមត្រកូល «Ma» រស់នៅក្នុងទីក្រុង Hangzhou (ទីជាកន្លែងមូលដ្ឋានរបស់ Alibaba) ត្រូវបានឃុំខ្លួនក្រោមហេតុផលសន្តិសុខជាតិ។
banner
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ០២២២ បានឱ្យដឹងថា ទូរទស្សន៍រដ្ឋចិន CCTV បានផ្សាយថា ជនសង្ស័យត្រូវបានដាក់នៅក្រោម «វិធានការបង្ខិតបង្ខំ» តាំងពីថ្ងៃទី ២៥ ខែមេសា ដោយសង្ស័យថា បាន «ឃុបឃិតជាមួយកងកម្លាំងប្រឆាំងនឹងរដ្ឋាភិបាលចិននៅក្រៅប្រទេស« ដើម្បី «ញុះញង់ឱ្យមានអបគមន៍«។
យោងតាមរបាយការណ៍មិនផ្លូវការមួយបានបង្ហាញថា ព័ត៌មានដ៏រសើប និងភ័យស្លន់ស្លោមួយនេះ បានធ្វើឱ្យតម្លៃភាគហ៊ុន របស់ Alibaba នៅផ្សារហ៊ុនហុងកុងធ្លាក់ចុះ និងខាតបង់ប្រាក់ប្រមាណជា ២៦ពាន់លានដុល្លារ ក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។
ទោះជាយ៉ាងណា អំឡុងពេលចលាចលនេះ លោក Hu Xijin អតីតអគ្គនិពន្ធនាយកកាសែតចិន Global Times បានប្រញាប់ចូលទៅបញ្ជាក់ លើបណ្ដាញទំនាក់ទំនងសង្គមចិន Weibo ថា សេចក្ដីរាយការណ៍ព័ត៌មាននោះ បានបង្កឱ្យមានការយល់ច្រឡំ ព្រោះជនសង្ស័យ ដែលត្រូវឃាត់ខ្លួនមានឈ្មោះ Ma Yun គឺមិនមែនកំពូលមហាសេដ្ឋី Jack Ma មេក្រុមហ៊ុន Alibaba នោះឡើយ។
ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់បន្ថែមទៀត កាសែត Global Times បានចុះផ្សាយថា ជនសង្ស័យរូបនោះកើតក្នុងឆ្នាំ១៩៨៥ នៅក្រុងវិនចូវ (Wenzhou) បច្ចុប្បន្នមានវ័យ ៣៧ឆ្នាំ និងមានមុខងារជានាយកផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ Hardwareនៅក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មាន (IT) មួយ ខណៈលោក Jack Ma កើតក្នុងឆ្នាំ១៩៦៤ នៅក្រុងហាងចូវ (Hangzhou) បច្ចុប្បន្នវ័យ ៥៨ឆ្នាំ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Alibaba បានទទួលរងសម្ពាធពីសំណាក់រដ្ឋាភិបាលចិន ក្រោយពេលដែល លោក Jack Ma ទៅលើប្រព័ន្ធច្បាប់របស់រដ្ឋ ហើយលោក Jack Ma ក៏ធ្លាប់មាត់ខ្លួនមួយរយ:ធំផងដែរ ជាពិសេសនៅក្នុងរយ:ពេលប្រមាណមួយឆ្នាំក្រោយនេះ លោកមិនសូវបង្ហាញខ្លួនជាសាធារណ:ដូចធម្មតាឡើយ៕