ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល​ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅតាមបណ្តោយផ្លូវជាតិលេខ៤​

85

ភ្នំពេញ៖អនុវត្ត​តាមកាណែនាំរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ លោក ឃឹម ស៊ុនសូដា ​អភិបាលខណ្ឌកំបូល និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌកំបូល នៅយប់ថ្ងៃទី​០៥ ខែ​ឧសភា ឆ្នាំ​២០២២នេះ​ លោក​ សេង គន្ធ ​ អភិបាលរង​ខណ្ឌ​ និងជាប្រធានប្រចាំបញ្ជា​ក្រុមទី៣ បានដឹកនាំ​កំលាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល​ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក រាល់មធ្យោបាយធ្វេីដំណេីរគ្រប់ប្រភេទ​ ដែលឆ្លងកាត់តាមបណ្តោយផ្លូវជាតិលេខ៤​ ចូលទៅរាជធានីភ្នំពេញ នៅចំណុចមុខសាលាសង្កាត់កន្ទោក ភូមិព្រៃបឹង សង្កាត់កន្ទោក​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ ដេីម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៍ដូចរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង