ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានគណៈបក្សប្រជាជនកម្ពុជា ខណ្ឌបឹងកេងកង៖ ត្រៀមរៀបចំបោះឆ្នោត អាណត្តិទី៥ អោយរលូននិងជោគជ័យ..!

350

ភ្នំពេញ៖នៅទីស្នាក់ការគណៈបក្សប្រជាជនកម្ពុជាខណ្ឌបឹងកេងកងកាលពីព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២នេះ គណ:កម្មការគណបក្សខណ្ឌបឹងកេងកងពោលគឺលោក ធឹម សំអាន ប្រធានគណៈកម្មាធិការគណបក្សខណ្ឌបឹងកេងកង និង ជាអភិបាលខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញដោយបានជួបសំណេះសំណាលជាមួយ អស់លោក-លោកស្រីជាសមាជិក-សមាជិកា គណៈអចិន្រ្តៃគណបក្សខណ្ឌលោក-លោកស្រីប្រធានគណៈកម្មាធិការគណបក្សសង្កាត់ទាំង០៧នៃខណ្ឌបឹងកេងកងលោក-លោកស្រីមេភូមិទាំង៥៤រូប។

មានមតិសំណេះសំណាលជាមួយបងប្អូនសមាជិក សមាជិកាបក្សនាឱកាសនោះលោកធឹម សំអាន ប្រធានគណៈបក្សប្រជាជនកម្ពុជាខណ្ឌបឹងកេងកងបានលើកឡើងថាបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជាគឺដើម្បីលើកកម្ពស់អភិបាលកិច្ច ប្រជាធិបតេយ្យ និង និតិរដ្ឋនៅថ្នាក់មូលដ្ឋានជាមួយនិងការផ្ដល់សេវាសាធារណៈជូនដល់បងប្អូនប្រជាជនប្រកបដោយគុណភាព តម្លាភាព និង ការជឿជាក់ដោយទុកចិត្ត។

ក្នុងនោះលោកប្រធានបក្សខណ្ឌបឹងកេងកងដោយបានឧបត្ថម្ភនូវថវិកាមួយចំនួនជូនដល់អស់លោក-លោកស្រីគណៈកម្មាធិការចៅសង្កាត់ .ប្រធានភូមិ .អនុភូមិ ទុកជាទ្រនាប់ដៃជូនពួកគាត់ពេលវិលត្រឡប់ទៅកាន់លំនៅស្ថានវិញរៀងៗខ្លួនផងដែរ។

ហើយក្នុងនោះលោកប្រធានបក្សខណ្ឌបឹងកេងកងក៏បានណែនាំដោយក្រែនរំលឹកទៅដល់អស់លោក-លោកស្រីប្រធានគណៈកម្មាធិការគណបក្សសង្កាត់ទាំង០៧ លោក-លោកស្រីមេភូមិទាំង៥៤រូប និងសមាជិក-សមាជិការទាំង៥៤រូប ត្រូវត្រៀមរៀបចំការបោះឆ្នោតនូវអាណត្តិទី០៥ខាងមុខនេះឲ្យបានរលូន និងជោគជ័យនៅគ្រប់សង្កាត់ទាំង០៧ក្នុងមូលដ្ឋានខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញក្នុងអាណត្តិទី៥នេះ៕

អត្ថបទដែលជាប់ទាក់ទង