ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកម៉ូតូក្នុងស្ថានភាពស្រវឹង រេចង្កូតបុកខឿនសួនច្បារ បោកក្បាលស្លាប់

58


កណ្តាល៖ នគរបាលស្រុកពញាឮ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរផ្លូវគោក បើកម៉ូតូក្នុងស្ថានភាពស្រវឹង រេចង្កូតបុកខឿនសួនច្បារ បណ្តាលឲ្យស្លាប់ ដែលកើតហេតុនៅថ្ងៃចន្ទ ទី១៧ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង២១ និង ៥៣នាទី លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ២១-២២នៅចំណុចភូមិព្រែកក្ដី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល។

នៅវេលាម៉ោង ថ្ងៃ ខែ ឆ្នាំកើតហេតុខាងលើ មានម៉ូតូមួយម៉ាក HONDA DRERM C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HA-7341 មានទិសដៅពីជើងទៅត្បូង បើកបរដោយឈ្មោះ រ៉ាន់ រ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ភ្នំពេញ។ (មិនមានពាក់មួកសុវត្តិភាព) លុះពេលបើកបរមកដល់ចំណុចកើតហេតុ ខាងម៉ូតូបើកបរមានល្បឿនលឿន ក្នុងលក្ខៈណៈស្រវឹង ក៏បានរេចង្កូតទៅបុកនិងឃឿនសួនច្បារ ពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបោកក្បាលស្លាប់នៅនឹងកន្លែងហេតុ។ ចំពោះសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារដឹកតាមរថយន្តសាមុយ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្តុតាងត្រូវបានកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាទែន យកទៅ
រក្សាទុកបណ្តោះអាសន្នដើម្បីបន្តនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង