ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆេះផ្ទះប្រជាពលរដ្ឋចំនួន ១៨ខ្នង នៅសង្កាត់ច្រាំងចំរេះទី១

31

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន ១៨ខ្នង ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិ២ ក្រុម៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹង​ថា ៖ ចំពោះករណីអគ្គិភ័យខាងលើនេះ គឺបណ្ដាលឱ្យផ្ទះចំនួន ១៨ខ្នង ត្រូវបានឆាបឆេះអស់ទាំងស្រុង ដោយក្នុងនោះ ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះចំនួន ១៨ខ្នង គឺសាងសង់អំពីថ្មក្រោមឈើលើ និងមិនបណ្ដាលឲ្យមានអ្នករងរបួសឡើយ ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានឲ្យដឹងទៀតថា ៖ នៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ កម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៣០គ្រឿង ដោយក្នុងនោះរថយន្តការិយាល័យអគ្គិភ័យចំនួន ២១គ្រឿង ប្រើប្រាស់ទឹកអស់ ៤២ឡាន ស្មើនឹង ១៦៨ម៉ែត្រគូប, រថយន្តជំនួយអន្តរាគមន៍មកពីសាលាខណ្ឌឫស្សីកែវចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ឡាន ស្មើនឹង ៨ម៉ែត្រគូប, រថយន្តក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន ៧គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៧ឡាន ស្មើនឹង ២៨ម៉ែត្រគូប, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៤ម៉ែត្រគូប ។

លោកវរសេនីយ៍ឯក បានបន្តទៀតថា ៖ នៅក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានធ្វើការអន្តរាគមន៍បាញ់ពន្លត់ឲ្យរលត់ ទាំងស្រុងនៅវេលាម៉ោង១ និង០០នាទីយប់រំលងអធ្រាត្រ ។ ចំពោះមូលហេតុ នៃការឆាបឆេះផ្ទះប្រជាពលរដ្ឋខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវ ៕

អត្ថបទដែលជាប់ទាក់ទង