អភិបាលខេត្តព្រះសីហនុ ចូលរួមពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន ណេង
នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរេីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម សមាជិកអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការទី៤នៃរដ្ឋសភា។
ឯកឧត្តម ហ៊ុន ណេង បានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៦ និង២៥នាទី ក្នុងជន្មាយុ ៧២ឆ្នាំ ដោយគាំងបេះដូង។ សពឯកឧត្តម ហ៊ុន ណេង កំពុងប្រារព្ធពិធីបុណ្យនៅគេហដ្ឋាន ស្ថិតក្នុងភូមិ៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។