ឯកឧត្តម បណ្ឌិត អ៉ិត សំហេង ប្រធានក្រុមការងារ ចុះជួយមូលដ្ឋានខណ្ឌចំការមន ជួបសំណេះសំណាលជាមួយ មេគ្រួសារគណបក្សសង្កាត់បឹងត្របែក ចំនួន ៥០គ្រួសារបក្ស
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២នេះលោក ថេង សុថុល ប្រធានគណៈកម្មាធិការគណបក្សខណ្ឌចំការមន និង ជាអភិបាលខណ្ឌចំការមនបានអញ្ជេីញអមដំណេីរ ឯកឧត្តម បណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង ជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌចំការមន នៃរាជធានីភ្នំពេញ បានបន្តចុះជួបសំណេះសំណាលជាមួយមេគ្រួសារគណបក្សសង្កាត់បឹងត្របែក ចំនួន ៥០គ្រួសារបក្ស ហើយក្នុងពេលនោះដោយមានការចូលរួមពីឯកឧត្តម-លោកជំទាវ ជាក្រុមការងារចុះជួយមូលដ្ឋានខណ្ឌ-សង្កាត់បឹងត្របែក គណៈអចិន្ត្រៃយ៍គណបក្សខណ្ឌ-សង្កាត់, សមាជិក-សមាជិកាគណបក្សសង្កាត់បឹងត្របែក និងមន្ត្រីពាក់ព័ន្ធ។
ជាមួយគ្នានោះផងដែរ ឯកឧត្តមបណ្ឌិតប្រធាន បាននាំយកអំណោយចែកជូនដល់គ្រួសារគណបក្សសង្កាត់ ក្នុង ម្នាក់ៗទទួលបាន៖មី ០១កេស .ម៉ាស ០២ប្រអប់ត្រីខ ០១យួរ.ដបអាល់កុល ០២ដបនិងថវិកា ២០,០០០រៀល។
ចំពោះបេក្ខជនពេញសិទ្ធិក្រុមប្រឹក្សាសង្កាត់ អាណត្តិ ទី៥ ចំនួន ២៣នាក់ និង យុវជនគណបក្សសង្កាត់ ចំនួន ១០នាក់ ទទួលបានថវិកាឧបត្ថម្ភ ក្នុង ម្នាក់ ៗចំនួន ៥០,០០០រៀល៕