ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីក្រសួងពត៌មាន សុំឲ្យបំផុសការ ផ្សព្វផ្សាយស៊ីហ្គេម២០២៣ និងអាស៊ានប៉ារ៉ាហ្គេម

274

ភ្នំពេញ៖ក្នុងសន្និសីទកាសែតសួមគ្នារវាងរដ្ឋមន្ត្រីក្រសួងពត៌មានឯកឧត្តមខៀវ កាញារិទ្ធ និងឯកឧត្តមវ៉ាត់ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)នាថ្ងៃទី៧ឧសភានេះឯកឧត្តមរដ្ឋមន្ត្រីជម្រុញឲ្យស្ថានីយ៍ទូរទស្ស៍វិទ្យុនិងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចូលរួមផ្សព្វផ្សាយអំពីដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ឲ្យបានផុលផុស ។

សន្និសីទកាសែតដែលធ្វើនៅពហុកីឡដ្ឋានជាតិមរតកតេជោស្ដីពីដំណើរឆ្ពោះទៅស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម២០២៣នេះដែលមានតំណាងផ្សព្វផ្សាយពីគ្រប់ស្ថាប័នចូលរួមនោះ គឺដើម្បីកន្ត្រាក់អារម្មណ៍អ្នកសារពត៌មានពិធីករពិធីការិនី ឲ្យបានដឹងពីសារសំខាន់នៃការត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមដើម្បីផ្គុំកម្លាំងគ្នាធ្វើការផ្សព្វផ្សាយអំពីប្រភេទកីឡារបស់កម្ពុជាដើម្បីបញ្ជ្រាបឲ្យប្រជាពលរដ្ឋបានយល់ដឹងទាំងអស់គ្នា ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានសង្កត់ធ្ងន់ថា ស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជាយើងបានរង់ចាំអស់ ៦៤ឆ្នាំ អ៊ីចឹងមានន័យថា ជាព្រឹត្តិការណ៍ស៊ីហ្គេមប្រចាំជីវិត ព្រោះ៦៤ឆ្នាំយើងទើបធ្វើម្ចាស់ផ្ទះបានម្ដងនេះ។អាចថាមួយជីវិតយើងបានស្គាល់តែម្ដងប៉ុណ្ណោះនៅស្រុកខ្មែរយើង។វាជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រប្រចាំជីវិតរបស់យើង។យើងត្រូវនាំគ្នាធ្វើឲ្យបានល្អបំផុត។ តាមរយៈនេះ ឯកឧត្តមបានជំរុញឲ្យមានការផ្សព្វផ្សាយឲ្យបានល្អ និងផុសផុលបំផុតព្រោះបើការផ្សព្វផ្សាយល្អក៏ទទួលបានជោគជ័យល្អតែបើអត់មានការផ្សព្វផ្សាយទេ គឺជោគជ័យបានត្រឹម ៥០% ប៉ុណ្ណោះ។

ឯកឧត្តម វ៉ាត់ ចំរើន ក៏បានរំលេច អំពីដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ផងដែរថា ក្នុងនាមប្រទេសស្ថាបនិកព្រឹត្តិការណ៍ស៊ីហ្គេម តាំងពីឆ្នាំ១៩៥៩នេះគឺជាលើកដំបូងហើយ ដែលកម្ពុជាទទួលបានសិទ្ធិរៀបចំព្រឹត្តិការណ៍កីឡាប្រចាំតំបន់នេះ ហើយមានប្រតិភូ និងអត្តពលិកយ៉ាងហោច ៧,០០០នាក់ នឹងមកចូលរួមប្រកួត ។ តាមរយៈនេះ ទាមទារឲ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ទាំងភាគីជំនាញ ភាគីពាក់ព័ន្ធ រហូតដល់ប្រជាពលរដ្ឋគ្រប់ច្រកល្ហក ក្នុងនោះវិស័យព័ត៌មាន ក៏ត្រូវដើរតួយ៉ាងសំខាន់ ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយ។

ទន្ទឹឯកឧត្តមផុសសុវណ្ណប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងជាប្រធានគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈកម្មាធិការជាតិCAMSOCក៏បានបង្ហើបពីគម្រោង រៀបចំវគ្គបណ្ដុះបណ្ដាលសារព័ត៌មានពិសេសពិធីករពិធីការិនី និងអ្នកសារព័ត៌មានកីឡា ដើម្បីបានស្វែងយល់កាន់តែច្បាស់ អំពីប្រភេទកីឡានីមួយៗ ហើយធ្វើការផ្សព្វផ្សាយប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ ក្នុងន័យលើកកម្ពស់កីឡាករកីឡាការិនីនិងកិច្ចខិតខំ ប្រឹងប្រែងដើម្បីឆ្ពោះទៅ រកភាពជោគជ័យទាំងអស់គ្នា នាឆ្នាំ២០២៣ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង