អ្នកមានឈ្មោះ ក្នុងបញ្ជី ឈ្មោះបោះឆ្នោតសូមបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជន ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិអោយកាន់តែរីកចម្រើនបន្ថែមទៀត
ព្រះសីហនុ៖ ប្រធានក្រុមការងារថ្នាក់ខេត្តនៃគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់លេខ១ ក្រុងព្រះសីហនុ លោកឡុង ឌីម៉ង់ នៅថ្ងៃទី៧ខែឧសភាឆ្នាំ២០២២ បានអញ្ជើញសំណេះសំណាលជាមួយប្រជាជននៅភូមិ១ សង្កាត់លេខ១ខេត្តព្រះសីហនុ។
ក្នុងពិធីសំណេះសំណាល ជាមួយប្រជាជននិងសមាជិកសមាជិកាគណបក្សប្រជាជនក្នុងឱកាសនោះ លោក ឡុង ឌីម៉ង់ បានប្រាប់ប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតត្រូវនាំគ្នាទៅបោះឆ្នោតជ្រើសតំណាងរបស់ខ្លូន នៅតាមមូលដ្ឋាន អោយបាន គ្រប់គ្នា ហើយត្រូវជ្រើសបេក្ខជនណាមានស្នាដៃល្អ បទពិសោធ មានមនសិការ ឧត្តមគតិ មានឆន្ទៈ បម្រើប្រជាជន ចេះស្គាល់សុខទុក្ខនិងជួយទុកធុរៈប្រជាជន។
លោកបានមានប្រសាន៍បន្តថា៖ថ្នាក់ដឹកនាំនៅថ្នាក់ជាតិនិងថ្នាក់ដឹកនាំនៅតាមមូលដ្ឋានបានផ្សារភ្ជាប់គ្នាយ៉ាងស្អិតរមួតក្នុងការជួយប្រជាជនដើម្បីអោយជីវភាពប្រជាជកាន់តែមានភាពល្អប្រសើរឡើង។
ទោះជាបែបនេះក្តី លោក ឡុង ឌីម៉ង់ បានកត់សំគាល់ថា ថ្នាក់ដឹកនាំនៅតាមមូលដ្ឋានពិតជាមានសារៈសំខាន់ ណាស់ព្រោះពួកគាត់នៅកៀកកិតជាមួយប្រជាជននិងជាអ្នកកសាងផែនការសម្រាប់អភិវឌ្ឍឃុំសង្កាត់របស់ខ្លួនដោយផ្ទាល់។ដូច្នេះបងប្អូនគួរសំលឹងមើលនិងជ្រើរើសបេក្ខជនក្រុមប្រឹក្សាដែលមានសមត្ថភាពឆន្ទៈមនសិការ ឧត្តមគតិ មានស្នាដែមានបទពិសោធន៍ដើម្បីដឹកនាំមូលដ្ឋានអោយមានការអិវឌ្ឍ ចេះធ្វើអោយ ប្រជាជនបានទទួលផលពីការ អភិវឌ្ឍក្រោមម្លប់សន្តិភាពនាពេលច្ចុប្បន្ននេះ។
លោក ឡុង ឌីម៉ង់ បានបញ្ជាក់ផងដែរថា មានតែគណៈគណក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលតែងផ្សារភ្ជាប់ ជានិច្ចកាល រួមសុខរួមទុក្ខជាមួយជាប្រជាជនគ្រប់ពេលវេលានិងបាននាំមកនូវសុខសន្តិភាព ការអិវឌ្ឍលើគ្រប់វិស័យដោយតម្កល់ឧត្តមប្រយោជន៍ប្រជាជនជាធំការពារបាននូវវិបុលភាពជូនប្រជាជនអោយរស់នៅដោយសុខសាន្តនិងគ្មានការរើសអើង៕